លោក Andrea Agnelli: អាជ្ញាកណ្តាល Michael Oliver បាត់ម្ចាស់ការក្នុងការដឹកនាំការប្រកួតរវាង Real Madrid និង Juventus

          ប្រធាន​ក្លឹប Juventus លោក Andrea Agnelli បាន​រិះគន់អាជ្ញាកណ្តាល​លោក Michael Oliver បន្ទាប់ពី​អាជ្ញាកណ្តាលរូបនេះ​ផ្តល់បាល់ប៉េណាល់ទីនៅម៉ោងបន្ថែម​ដល់​ក្រុម Real Madrid អំឡុង​ពេល​ប្រកួត​ក្របខណ្ឌ​ CL កាល​ពីយប់ថ្ងៃ​ពុធ។

          ពីរគ្រាប់​របស់​កីឡាករ Mario Mandzukic និង​មួយគ្រាប់ទៀត​របស់​ Blaise Matuidi បាន​ជួយ​ឲ្យ​ក្រុម Juventus នាំមុខ​៣-០ មុន​ ហើយការប្រកួត​អូសបន្លាយមកដល់ម៉ោងបន្ថែម​ បន្ទាប់ពី​ក្រុម​ទាំង​ពីរ​មាន​គ្រាប់បាល់ស្មើគ្នា ៣-៣ សរុបទាំងពីរលើក។

          ប៉ុន្តែ​អាជ្ញាកណ្តាល​មកពីអង់គ្លេស​រូបនេះ​ បានផ្តល់​បាល់​ប៉េណាល់ទី​ដល់​ក្រុម Real Madrid នៅ​ចុងម៉ោង បន្ទាប់ពី​កីឡាករ Medhi Benatia ធ្វើ​​ឲ្យ​កីឡាករ Lucas Vazquez ដួលនៅ​តំបន់​មុខទី​ មុន​ពេល​អាជ្ញាកណ្តាល​សម្រេចបណ្តេញ​អ្នក​ចាំទី Gianluigi Buffon ដោយសារតែប្រតិកម្មនឹង​ការសម្រេចចិត្ត​នេះ។

កីឡាកររបស់ក្រុម Juventus ក៏ត្រូវ​បាន​បណ្តេញចេញ​ផងដែរ​ អំឡុង​ពេល​ប្រកួត​ជើង​ទី​១​ នៅពេល​ Paulo Dybala ត្រូវ​បានបណ្តេញ​ចេញ​ ហើយ​លោក Agnelli បាន​និយាយថា “កីឡាករ​មាន​កំហុស​ ហើយ​អាជ្ញាកណ្តាល​ក៏មាន​កំហុស​ដែរ មិនតែប៉ុណញណោះ​អាជ្ញាកណ្តាល​រូបនេះ​ពិតជា​បាត់បង់​ម្ចាស់ការក្នុងការដឹកនាំការប្រកួតនេះ”៕

adverise with khmeread
Loading ad ...