ខ្សែការពារ Eder Militao ក្លាយជាគោលដៅផ្ទេរចម្បងរបស់ City

          ក្លឹប Man City ​នឹង​ងាកទៅរក​ខ្សែការពារ​ Eder Militao នៅរដូវក្តៅនេះ ដោយសង្ឃឹមថា នឹងអាច​ស្តា​មុខមាត់ឡើង​វិញ​បន្ទាប់ពី​ខកចិត្ត​យ៉ាងខ្លាំងនៅក្របខណ្ឌ EPL។

          គ្រូបង្វឹកក្លឹប​ City លោក Pep Guardiola ចង់​ពង្រឹងក្រុម​របស់​លោកឡើង​វិញ បន្ទាប់ពី​ខកខានមិនបាន​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ដោយសារចាញ់​ក្រុម​ Liverpool ទាំងពីរជើង។

          លោក Guardiola បាន​ចាត់ទុក​កីឡាកររបស់​ក្លឹប Sao Paulo រូបនេះជា​គោលដៅផ្ទេរចម្បង​របស់លោក។ កីឡាករ​រូបនេះអាចមាន​តម្លៃ​២០លានផោន។

Militao ក៏អាចពង្រឹង​តំបន់​បម្រើ​របស់​លោកផងដែរ​ ដោយ​សារកីឡាកររូបនេះ​អាចលេងជា​ខ្សែបម្រើ​បាន។ កីឡាករ​វ័យ​២០ឆ្នាំ​រូបនេះ អាចជាកីឡាករ​ម្នាក់ក្នុងចំណោម​កីឡាករ​បី​រូប​ដែលនឹងមក​ដល់​ពហុកីឡាដ្ឋាន Etihad នៅរដូវក្តៅនេះ ខណ:​លោក Guardiola ចង់​បាន​កី​ឡាករ Fred របស់ក្លឹប Shakhtar Donetsk ។ City ក៏ចាប់អារម្មណ៍​លើ​កីឡាករ Riyad Mahrez ផងដែរ៕

adverise with khmeread