PSG, Monaco, Chelsea និង Arsenal ប្រជែងគ្នាបង្ហាញអារម្មណ៍លើខ្សែប្រយុទ្ធ Richarlison របស់ Watford

          ក្លឹបធំៗរបស់បារាំងមាន Paris St Germain និង​ក្លឹប Monaco កំពុង​តាម​ដាន​ការវិវឌ្ឍរបស់​ខ្សែប្រយុទ្ធ​ Richarlison បើ​ទោះបីជា​​ទម្រង់លេង​របស់កីឡាកររូបនេះបានធ្លាក់ចុះក៏ដោយ។ ចំណែកក្លឹប Chelsea ​ក៏ចង់បាន​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​នៅរដូវក្តៅ​នេះ​ផងដែរ​ ស្របពេលដេល​ក្លឹប Arsenal ក៏​កំពុងចាប់អារម្មណ៍ដូចគ្នា។

          ​Richarlison ចាប់ផ្តើម​បានល្អជាមួយនឹង​អាជីព​របស់​ខ្លួន​ដោយ​រក​បាន​៥គ្រាប់​នៅ​ក្នុងការបង្ហាញមុខ​១៣​ប្រកួត​ដំបូង​សម្រាប់ក្លឹប Watford កាល​ពីដើម​រដូវកាល​នេះ ហើយ​នៅតែ​បង្កគ្រោះថ្នាក់​ដល់​ខ្សែការពារ​របស់គូប្រកួត។

          ប៉ុន្តែទម្រង់លេងរបស់​ខ្សែប្រយុទ្ធ​សញ្ជាតិប្រេស៊ីល ចាប់ផ្តើម​ធ្លាក់ចុះ​ហើយ​មិនទាន់​រកបាន​គ្រាប់បាល់នៅឡើយទេក្នុង​២២​ប្រកួត​ចុងក្រោយ​នេះ ចាប់តាំងពី​រក​បាន​គ្រាប់បាល់អំឡុង​ពេលប្រកួតជាមួយ​ក្រុម West Ham កាលពីខែវិច្ឆិកា៕

adverise with khmeread
Loading ad ...