ចុមឆ្កែអីចេះម៉្លេះ ចេះទិញសាច់ជ្រូកឱ្យម្ចាស់វាទៀត អ្នកលក់សាច់ឃើញអស្ចារ្យពេក តាមមើលដល់ផ្ទះ រឹតតែញាក់សាច់!

សំណើច៖ ខណៈអ្នកលក់សាច់ជ្រូកម្នាក់ហៀបនឹងបិទហាង គាត់ឃើញឆ្កែមួយក្បាលពាំលុយ ១០ ដុល្លារ និងក្រដាសមួយសន្លឹកដោយសរសេរថា "សាច់ជ្រូកបីជាន់៣គីឡូ"។

ដោយភ្ញាក់ផ្អើលផង គាត់យកលុយនិងដាក់សាច់ជ្រូកបីជាន់ក្នុងថង់ឱ្យឆ្កែពាំ ហើយក៏ប្រញាប់ប្រញាល់បិទហាង។ គាត់តាមឆ្កែនោះពីក្រោយនិងចាំមើលឆ្កែរង់ចាំភ្លើងចរាចរណ៍ពណ៌ខៀវ។ ឆ្កែនោះបានឆ្លងផ្លូវទៅកាន់ចំណតរថយន្តនិងមើលតារាងកាលវិភាគរថយន្តហើយក៏ទៅអង្គុយនៅកន្លែងរង់ចាំ។

នៅពេលរថយន្តមកដល់ចំណត ឆ្កែមួយក្បាលនោះឡើងជិះរថយន្ត ស្របពេលម្ចាស់ហាងលក់សាច់ជ្រូកតាមពីក្រោយទាំងក្ដីភ្ញាក់ផ្អើល។ នៅពេលរថយន្តក្រុងធ្វើដំណើរទៅជាយក្រុង ឆ្កែនោះគយគន់ទេសភាពទីក្រុង។ មួយសន្ទុះក្រោយមកឆ្កែក៏ងើបឈរនិងចុចកណ្ដឹង។

នៅពេលនោះរថយន្តក្រុងឈប់ ហើយឆ្កែចុះពីរថយន្តខណៈម្ចាស់ហាងសាច់ជ្រូកតាមពីក្រោយបន្តទៀត។ នៅពេលនោះឆ្កែរត់ទៅផ្ទះមួយកន្លែងនិងទម្លាក់ថង់សាច់ជ្រូកបីជាន់។ ឆ្កែនោះក៏រត់មួយទំហឹងបុកទ្វារផ្ទះម្ដងហើយម្ដងទៀត។ ដោយមិនឃើញមានមនុស្សចេញបើកទ្វារ ឆ្កែនោះដើរជុំវិញបរិវេណសួនក្នុងផ្ទះ និងជល់បង្អួចផ្ទះ ហើយត្រឡប់មកទ្វារធំវិញ និងរង់ចាំ។

នៅពេលនោះបុរសមាឌធំម្នាក់បើកទ្វារនិងចាប់ផ្ដើមជេរវាពេញៗមាត់។ ដោយឃើញបែបនេះ ម្ចាស់ហាងសាច់ជ្រូកក៏ប្រញាប់ប្រញាល់ចូលទៅកន្លែងកើតហេតុនិងស្រែកដាក់បុរសមាឌធំបែបនេះថា "ហ្អេលោកឯងកំពុងធ្វើអីហ្នឹង? ឆ្កែមួយក្បាលនេះអច្ឆរិយៈណាស់លោកដឹងអត់"។

ម្ចាស់ឆ្កែតបវិញយ៉ាងដូច្នេះថា "អច្ឆរិយៈក្ដិត...លោកឯងដឹងអត់ គ្រាន់តែអាទិត្យនឹងវាភ្លេចសោចូលផ្ទះពីរដងហើយ"៕

adverise with khmeread