1

​លោក Louis van Gaal បាញ់​ប្រិយមិត្ត​បិសាច​ក្រហម​បន្ទាប់ពី​យកឈ្នះ Shrewsbury ថា "​ខ្ញុំ​នៅតែ​នៅទីនេះ​"

​គ្រូ​ប​ង្វិ​ក Manchester United លោក Van Gaal បាន​ផ្ញើ​សារ​យ៉ាង​សាមញ្ញ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​បន្ទាប់ពី​បិសាច​ក្រហម​បាន​ឆ្លងទៅ​វគ្គ​បន្ទាប់​ក្រោយ​បំបាក់​ក្រុម Shrewsbury ក្នុងការ​ប្រកួត FA Cup កាលពី​ថ្ងៃ​ចន្ទ​។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ នៅតែ​ស្ថិតក្រោម​សម្ពាធ​ដដែល ប៉ុន្តែ​លោក​ក៏បាន​ធូរទ្រូង​បន្តិច​ដែរ​ជាមួយ​ជ័យជម្នះ ដោយសារ​គ្រាប់​បាល់​រកបាន​ដោយ​កីឡាករ Chris Smalling, Juan Mata និង Jesse Lingard​។​

​លោក​ត្រូវបាន​សួរថា​តើ​គាត់​មាន​សារ​ផ្ញើ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ដែរឬទេ​ខណៈ​កំពុង​ចុះហត្ថលេខា​មុននឹង​ចាក​ចេញទៅ​ទីក្រុង​ម៉ាន​ឆេ​ស្ទឺ​វិញ ដោយសារ​ព័ត៌មាន Full Time Deveils​។​

​គាត់​ក៏បាន​តប​យ៉ាង​មាន​សេចក្តីសុខ​ថា "​ខ្ញុំ​នៅតែ​នៅទីនេះ​"​។​

​មានការ​អំពាវនាវ​ឲ្យ​បណ្តេញ​លោក​ចេញពី​តំណែង​បន្ទាប់ពី​ចាញ់ Midtjylland កាលពី​សប្តាហ៍​មុន ខណៈ​លោក Jose Mourinho នៅតែ​រង់ចាំ​ជិត​ស្ងួត​ជើងធ្មេញ​ទៅហើយ​។​

​លោក Van Gaal ក៏បាន​និយាយ​លេងសើច​ទៅកាន់​ប្រិយមិត្ត​ម្នាក់​បន្ទាប់ពី​រូបគេ​ប្រាប់​លោក​ថា "​សំណាងល្អ​សម្រាប់​ពេលវេលា​ដែល​នៅសល់​ក្នុង​រដូវ​កាល​នេះ Louis"​។​

​លោក​បាន​ឆ្លើយតប​វិញ​ថា "​មែនហើយ យើង​ត្រូវការ​វា បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​ប្រហែលជា​ត្រូវបាន​បណ្តេញចេញ​ហើយ​"​។​

​បិសាច​ក្រហម​នឹងត្រូវ​លេង​ជើង​ទី​ពីរ​នៃ​ក្របខ័ណ្ឌ Europa League វគ្គ ៣២ ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម Midtjylland នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មុននឹង​ប្រឈមមុខ​នឹង​ក្រុម​កាំភ្លើង​ធំ  Arsenal នៅ​ថ្ងៃអាទិត្យ​៕

 

ប្រភព៖ មៀរឺ

មតិយោបល់