ឃាត់ក្តឹបចោរលួចទូរស័ព្ទបាន២នាក់នៅកោះធំ

​កណ្ដាល ​៖​ ជនសង្ស័យពីរនាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ កើតហេតុ វេលាម៉ោង១២ និង៣០នាទី នៅចំណុច ផ្ទះជនរងគ្រោះ ភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បន្ទាប់ពីលួច ទូរស័ព្ទដៃ។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ គួយ ពេញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ទូរស័ព្ទ​។

​ចំណែក ជនសង្ស័យ ០២ នាក់គឺ​ ១-ឈ្មោះ ស្រ៊ា ទូច ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃភូមិព្រែកតាមេម ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល (ឃាត់ខ្លួន) និង២-ឈ្មោះ វៃ វាន់ថន ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិ​ខ្មែរ មានទីលំនៅ ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល​ មុខរបរ សិស្ស (មិនឃាត់ខ្លួន)។

​វត្ថុតាងចាប់យក១-ទូរសព្ទ័ដៃស្មាតហ្វូនម៉ាក Samsung Note3 ចំនួន ០៤គ្រឿង, Samsung A5 ០៣គ្រឿង, Samsung J7 ០១គ្រឿង និងម៉ាក Iphone6 ០១គ្រឿង​, Iphone5 ០១គ្រឿង។

​ប៉ូលិសបន្តថា​ ជនរងគ្រោះជាម្ចាស់ផ្ទះរួមទាំងប្រពន្ធ បាននាំគ្នាទៅជួបជុំបងប្អូននៅឯផ្ទះឪពុក-ម្តាយក្នុងពិធីបុណ្យចូលឆ្នាំនៅ ភូមិពោធិរាម្មា «ក» ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល​។ លុះនៅម៉ោង៧ និង៤៥នាទីយប់ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបាន មកដល់ផ្ទះវិញ រួចបាននាំគ្នាបើកទ្វារចូលក្នុងផ្ទះ ពេលនោះបានដឹងថាមានចោរបាន ចូលក្នុងផ្ទះលួចយកទូរស័ព្ទ។

​ភ្លាមនោះក៏បានដាក់ពាក្យបណ្ដឹងមកកាន់ប៉ុស្ដិ៍ព្រែកស្ដី ក្រោយពីទទួលបានបណ្ដឹងភ្លាមសមត្ថកិច្ចបានធ្វើការ ស្រាវជ្រាវ យ៉ាងហ្មត់ចត់ រហូតសមត្ថកិច្ចកំណត់បានមុខសញ្ញា សង្ស័យ២នាក់ខាងលើ​។ បន្ទាប់មកបានធ្វើការស្វែករកមុខសញ្ញាទាំង២យកមកសាកសួរ​។

​ក្រោយមកមុខសញ្ញាសង្ស័យទាំង២ខាងលើបានសារភាពថា ខ្លួនទាំង២ពិតជាបានគាស់បង្អួចផ្ទះចូលយកទូរស័ព្ទទាំង ១០គ្រឿងខាងលើ ប្រាកដមែន។

​បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានស្រុកកោះធំដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread