កម្លាំងអាវុធហត្ថងងឹតមុខក្នុងថ្ងៃចូលឆ្នាំចំពោះ ស្រីស្អាតកំពូលល្បិចបោកយកឡាន ៤២ គ្រឿងយកទៅបញ្ចាំ

​ភ្នំពេញ​ ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ ខ្លះចេញដើរលេងកម្សាន្ត ខ្លះបានជួបជុំគ្រួសារ ទទួលទេវតាឆ្នាំថ្មី យ៉ាងសប្បាយរីករាយក្រៃលែង។

​ដោយឡែកអាវុធហត្ថរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ បានបញ្ជូនជនសង្ស័យ ស្រីប្រុសចំនួន ០៣ នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីជួលរថយន្ត អ្នកដទៃ ចំនួន៤២គ្រឿងទៅបញ្ចាំ​។

​មន្ត្រីអាវុធ ជនសង្ស័យទាំង០៣នាក់នោះគឺ​ ១-ឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា ភេទស្រី អាយុ៣៥ឆ្នាំ​, ២-ឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស អាយុ៤២ឆ្នាំ និង
៣-ឈ្មោះ ផេង លី ហៅ ដា ភេទស្រី អាយុ៣៣ឆ្នាំ​​។

​យោង តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ នុប សុវណ្ណា ជាអាជីវករ នៅខេត្តកណ្តាល និង ឈ្មោះ អឿន ឡោ ជាអាជីវករ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​ បានឱ្យដឹងថា ពួកគាត់ទាំង០២នាក់ បានជួលរថយន្តឱ្យទៅជនសង្ស័យឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា តាំងពីអំឡុងខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយឈ្មោះ នុប សុវណ្ណា បានជួល រថយន្តឱ្យជនសង្ស័យអស់ចំនួន០៩ គ្រឿង​។

​ចំណែក ឈ្មោះ អឿន ឡោ បានជួលរថយន្តឱ្យជនសង្ស័យអស់ចំនួន ០៣ គ្រឿង រហូតដល់ ចុងខែមករា ឆ្នាំ២០១៨ ជនសង្ស័យពុំឃើញយកប្រាក់ថ្លៃឈ្នួលមកបង់ និងធ្វើកិច្ចសន្យាបន្ត ហើយរកលេសភូតកុហកគេចវេស ដោយសន្យាម្តងថ្ងៃនេះ ម្តងថ្ងៃនោះ ទើបពួកគាត់ដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យ​ជួយស្រាវជ្រាវតាមច្បាប់។

​រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឃាម រដ្ឋា ហៅយ៉ា យកមកសួរនាំ។ តាមវិធានជំនាញរបស់អាវុធហត្ថរាជធានី ភ្នំពេញ ក៏ដូចជាចំលើយសារភាពរបស់ជនរងគ្រោះបានឱ្យដឹងថា រូបនាងពិតជា បានជួលរថយន្តពីម្ចាស់ទាំង០២នាក់ ខាងលើ អស់ចំនួន១២គ្រឿងពិតប្រាកដមែន​។

​នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធ ចំនួន០២នាក់បន្ថែមទៀតគឺឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស និងឈ្មោះ ផេង លី ហៅ ដា ភេទស្រី។

​តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបី សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានរកឃើញជនរងគ្រោះ១៤នាក់ផ្សេងទៀត ដែលចាញ់កលល្បិច ក្រុមឆើតទាំង០៣នាក់នេះដូចគ្នា ហើយសមត្ថកិច្ចបាន ទំនាក់ទំនងជនរងគ្រោះ ទាំង១៤នាក់មកដាក់ពាក្យបណ្តឹង។ សរុបជនរងគ្រោះ ដែលសមត្ថកិច្ចបានរកឃើញ ចំនួន១៦នាក់ ​ត្រូវបានក្រុមជើងឆើតទាំង០៣នាក់ ជួលរថយន្តមកបញ្ចាំ អស់ចំនួន៣៤គ្រឿង។

​ដោយយោងលើភស្តុតាងស៊ីសង្វាក់មិនអាចប្រកែកបាន ជនសង្ស័យទាំងបីនាក់ ព្រមសារភាពជាលើកទី២ថា ក្រុម ​ខ្លួនពិតជាបានជួលរថយន្តពីជនរងគ្រោះយកមកបញ្ចាំ និងដាក់ជួលបន្តពិតប្រាកដមែន តែមិនមែនជួលត្រឹមតែ៣៤គ្រឿងនោះទេ គឺពួកនាងបានជួលរហូតដល់ទៅ៤២គ្រឿង ពីជនរងគ្រោះទាំង១៦ និងជនរងគ្រោះផ្សេងទៀត ដែលសមត្ថកិច្ចមិនទាន់អាច ទាក់ទងមកដាក់ពាក្យបណ្តឹងបាន។

​សរុបរថយន្តទាំង៤២គ្រឿង ដែលជនសង្ស័យបានជួលពីជនរងគ្រោះមក គឺជនសង្ស័យយកទៅបញ្ចាំអស់ ចំនួន​៣៤គ្រឿង និងយកទៅជួលបន្តចំនួន០៨គ្រឿង។

​ក្នុងនោះ រថយន្ត៣៤គ្រឿងដែលដាក់បញ្ចាំ គឺនៅលើ ឈ្មោះ វុធ ហៅ រិន ចំនួន១៤គ្រឿង, ឈ្មោះ រិទ្ធ ចំនួន០៤គ្រឿង, ឈ្មោះ ចំរើន ចំនួន០២គ្រឿង, ឈ្មោះ អឿន ហៅស៊ិច ចំនួន០៤គ្រឿង, ឈ្មោះ ជា ដាវិន ចំនួន០៤គ្រឿង, ឈ្មោះ ពេជ្រ ចំនួន០៤គ្រឿង និងឱ្យទៅជន មិនស្គាល់ឈ្មោះ ០៣នាក់ផ្សេងទៀត ចំនួន០៣គ្រឿង។

​រាល់ពេលដាក់បញ្ចាំ គឺធ្វើឡើងនៅតាមផ្លូវម្តុំវិមាន ឯករាជ្យ, ម្តុំផ្សារកណ្តាល, ម្តុំសំណង់១២, នៅផាកវេ, នៅហាងកាហ្វេប្រោន, នៅហាងកាហ្វេម៉ានីកា និងនៅម្តុំវិទ្យាល័យតាខ្មៅ។ រថយន្ត០៨គ្រឿងដែលជួលបន្ត គឺនៅលើឈ្មោះ លី ចំនួន០២គ្រឿង (ត្រូវអាវុធហត្ថឃាត់ខ្លួន), ឈ្មោះ ស៊ិន បុប្ផា ចំនួន០២គ្រឿង, ឈ្មោះ ជា ផាន់ណា ហៅ ហ៊ុយ ចំនួន០២គ្រឿង និង ឈ្មោះ ឡាយ ធារី ចំនួន០២គ្រឿង។

​បច្ចុប្បន្នជនជាប់ពាក់ព័ន្ធចំនួន០៩នាក់ ដែលទទួលបញ្ចាំរថយន្តខុសច្បាប់និងជួលបន្តពីជនសង្ស័យ ហើយគេចខ្លួន កំពុងត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមចាប់ខ្លួនបន្ត។ អ្នកទាំង០៩នាក់នោះរួមមាន៖

​១- ឈ្មោះ ទឹក រដ្ឋា ហៅវុធ ហៅ នី ណារិន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ ស្រុកកំណើត ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ទីលំនៅបច្ចុប្បន្ន ភូមិធ្នង់រលីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ​។

​២- ឈ្មោះ អ៊ីង ចាន់ដារិទ្ធ ហៅ ជា ផាន់ណា ហៅ ហ៊ុយ ភេទប្រុស ឆ្នាំកំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុកកំណើត ភូមិបត់រការ ឃុំបត់រការ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទីលំនៅបច្ចុប្បន្នផ្ទះលេខ391Eo ផ្លូវលេខ១២៨ ភូមិ១០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

​៣- ឈ្មោះ ហែម ដារិទ្ធិ ហៅ រិន ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ44 ZA ផ្លូវ៣៣០ ភូមិ០៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​៤- ឈ្មោះ យ័ន ណាវីន ភេទស្រី ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន កំណើត ភូមិត្រពាំងដងទឹក ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

​៥- ឈ្មោះ ឈិន ថុល ភេទប្រុស ឆ្នាំកំណើត ១៩៧៨ ជនជាតិខ្មែរ ស្រុកកំណើត ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលជួរ ឃុំសំបុក ស្រុកក្រចេះ ខេត្តក្រចេះ, ៦- ឈ្មោះ តី ភេទស្រី អាយុប្រហែល២៨ឆ្នាំ​, ៧- ឈ្មោះ ស៊ិន បុប្ផា ហៅ ដា ភេទស្រី អាយុប្រហែល៣៤ឆ្នាំ, ៨- ឈ្មោះ ស៊ិន ឈឿនវិជ្ជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ, ៩- ឈ្មោះ សេរី ហៅ ពេជ្រ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ កាន់ទូរស័ព្ទលេខ ០១២ ៨៦៦ ៩៨០ និង លេខ ០១៥ ៦៩៤ ៤១១។

​ដូច្នេះបើបងប្អូនបានស្គាល់និងមានដំណឹងពីជនសង្ស័យដែលគេចខ្លួនទាំង០៩ នាក់ខាងលើ សូមរាយការណ៍មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ នោះម្ចាស់ករណីនឹងមានសាគុណជូន។

​រថយន្តដែលក្រុមជនសង្ស័យបានជួលពីម្ចាស់ផ្សេងៗគ្នាយកទៅបញ្ចាំនិងដាក់ជួលបន្ត មិនសងម្ចាស់ដើមវិញ រួមមាន៖
1- ម៉ាក Lexus Rx300 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2O-8984 (ជួលពីឈ្មោះ នុប សុវណ្ណា), 2- ម៉ាក Lexus Rx300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2N-9135 (ជួលពីឈ្មោះ នុប សុវណ្ណា), 3- ម៉ាក Lexus Rx300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AP-6971 (ជួលពីឈ្មោះ នុប សុវណ្ណា), 4- ម៉ាក Rav4 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AA-1008 (ជួលពីឈ្មោះ នុប សុវណ្ណា), 5- ម៉ាក កាមរីឆ្លាម ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2G-2872 (ជួលពីឈ្មោះ នុប សុវណ្ណា), 6- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2D-6012 (ជួលពីឈ្មោះ នុប សុវណ្ណា), 7- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2G-3519 (ជួលពីឈ្មោះ នុប សុវណ្ណា), 8- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2M-4576 (ជួលពីឈ្មោះ នុប សុវណ្ណា), 9- ម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2H-4067 (ជួលពីឈ្មោះ នុប សុវណ្ណា), 10- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2I-4644 (ជួលពីឈ្មោះ អឿន ឡោ), 11- ម៉ាក កាមរីបាឡែន ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2R-8669 (ជួលពីឈ្មោះ អឿន ឡោ), 12- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០០ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AM-7528 (ជួលពីឈ្មោះ អឿន ឡោ), 13- ម៉ាក កាមរី ស៊េរីឆ្នាំ១៩៩៩ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2J-3651 (ជួលពីឈ្មោះ ឃុន វណ្ណធឿន), 14- ម៉ាក កាមរី ស៊េរីឆ្នាំ២០០២ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2W-7236 (ជួលពីឈ្មោះ អ៊ិត បូរី), 15- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2U-3814 (ជួលពីឈ្មោះ អ៊ិច ប្រុស), 16- ម៉ាក ព្រូស ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ (ជួលពីឈ្មោះ អ៊ិច ប្រុស), 17- ម៉ាក Lexus RX300 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AS-1806 (ជួលពីឈ្មោះ ជុំ ពិសី), 18- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AC-0549 (ជួលពីឈ្មោះ ឈួន បុលវិនិច្ឆ័យ), 19- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2J-1604 (ជួលពីឈ្មោះ ថុង វ៉ាន់ឌី), 20- ម៉ាក កាមរីបាឡែន ស៊េរីឆ្នាំ២០០៣ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2A-2410 (ជួលពីឈ្មោះ ឡុង ពុទ្ធិ), 21- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 2AA-9825 (ជួលពីឈ្មោះ ឌិត វ៉ាន់ថា), 22- ម៉ាក កាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៩ ពណ៌ត្រីឆ្លូញ ស្លាកលេខ ភ្នំពេញ 2L-6378 (ជួលពីឈ្មោះ លឹម សារូ), 23- ម៉ាក Lexus RX300 ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 2A-3527 (ជួលពីឈ្មោះ ស្រ៊ន់ ខេន), 24- ម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AF-4930 (ជួលពីឈ្មោះ ពុធ សាមាន), 25- ម៉ាក Lexus RX300 ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2T-4164 (ជួលពីឈ្មោះ សៀង ឡី), 26- ម៉ាក Lexus LX470 ស៊េរីឆ្នាំ១៩៩៨ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2M-7998 (ជួលពីឈ្មោះ យឹម ឌី), 27- ម៉ាក Lexus LX470 ស៊េរីឆ្នាំ២០០០ ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2O-0430 (ជួលពីឈ្មោះ យឹម ឌី), 28- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០១ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2O-2303 (ជួលពីឈ្មោះ យឹម ឌី), 29- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០២ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-1707 (ជួលពីឈ្មោះ យឹម ឌី), 30- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០៣ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AS-9060 (ជួលពីឈ្មោះ យឹម ឌី), 31- ម៉ាក Lexus RX300 ស៊េរីឆ្នាំ២០០១ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AS-9050 (ជួលពីឈ្មោះ យឹម ឌី), 32- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2AO-8205 (ជួលពីឈ្មោះ យឹម ឌី)​​, 33- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AH-4531 (ជួលពីឈ្មោះ យឹម ឌី), 34- ម៉ាក ហាយឡែនឌ័រ ស៊េរីឆ្នាំ២០០១ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AE-1157 (ជួលពីឈ្មោះ លាស់ ប៊ីហ្សីយ៉ា), 35- ម៉ាក Lexus RX300 មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន), 36- ម៉ាក Lexus RX300 មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន), 37- ម៉ាក កាមរីឆ្លាម មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន), 38- ម៉ាក កាមរីបាឡែន មិនចាំស្លាកលេខ ​(ទាក់ទងម្ចាស់ដើមមិនទាន់បាន), 39- ម៉ាក ហាយឡែនឌ័រ មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន), 40- ម៉ាក ឡង់គ្រីស័រ មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន), 41- ម៉ាក Lexus LX470 មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន) និង42- ម៉ាក ស្តារិច មិនចាំស្លាកលេខ (ទាក់ទងម្ចាស់ដើមមិនទាន់បាន)៕

adverise with khmeread