កម្លាំងអាវុធហត្ថឃាត់ខ្លួនស្រ្តីជើងខ្លាំង ហៅ​ហ្គេច​ យកប្រេងសាំងដុតរោងចក្រកែច្នៃគ្រឿងសង្ហារឹម

ភ្នំពេញ​ ៖​ ស្ត្រីធ្លាប់មានរឿងអាស្រូវក្នុងសង្គម​ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការជាបន្តបន្ទាប់​ ត្រូវបា​​នកម្លាំងអាវុធហត្ថ ឃាត់ខ្លួនស្រ្តីជើងខ្លាំងយកប្រេងសាំងដុតរោងចក្រកែច្នៃគ្រឿងសង្ហារឹមនៅ ស្រុកអង្គស្នួល កាលពីព្រឹកថ្ងៃទី១៦ មេសានេះ​។

​សមត្ថកិច្ចនិយាយថា ស្ត្រីឈ្មោះ​ កែវ​ រតនៈ​ ហៅ​ហ្គេច​ ដែលធ្លាប់ដកកាំភ្លើងបាញ់គំរាមពលរដ្ឋនៅជិតវត្តសន្សំកុសលម្ដង​ និង​ បើកឡានបុកពលរដ្ឋម្ដង​ និង​ មានរឿងជាច្រើនទៀតមានពេលខ្លះសម្ដេចតេ​ជោ​ ហ៊ុន​ សែន​ ធ្លាប់ប្រកាសបញ្ជាឱ្យសមត្ថកិច្ចចាប់នាងហ្គេចដាក់គុកទៀតផង​​។​ ប៉ុន្តែជាប់គុកមិនបានប៉ុន្មានផងក៏របូតចេញមកវិញ​ ប្រព្រឹត្តអំពើអាក្រក់ដដែល​។​

​ជាក់ស្ដែងនៅព្រឹកថ្ងៃទី​១៦​ មេសា​ ឆ្នាំ​ ២០១៨​ នាង​ កែវ​ រតនៈ​ ហៅ​ ហ្គេច​ បានយកសាំងពីរកាន​ចាក់ដុតរោងចក្រកែច្នៃគ្រឿងសង្ហារឹមមួយកន្លែងស្ថិតនៅ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ ហើយបើកឡានគេចខ្លួន​។

​ភ្លាមៗនោះសមត្ថកិច្ចបានតាមចាប់ខ្លួនបាននៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក​ ហើយបាននាំទៅសួរចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមច្បាប់​​៕

adverise with khmeread