ទំនាស់កាប់នឹងពូថៅដៃរបួសហើយ, ជនដៃដល់រត់បាត់

ព្រះសីហនុ​ ៖ មានជម្លោះប្រើអំពើហិង្សាមួយកើតឡើង ដោយឈ្មោះ ចេន ហ៊ីវ ភេទប្រុស អាយុ២៥ឆ្នាំ ខ្មែរ របរពុំពិតប្រាកដរស់នៅក្រុម ២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានយកកូនពូថៅដៃកាប់ទៅលើឈ្មោះ នៅ ថេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ នេសាទ រស់នៅក្រុម៦ ភូមិ៣ សង្កាត់លេខ១ ​ក្រុងព្រះសីហនុ បណ្តាលឱ្យ​របួសត្រង់ស្មា ដៃនិងដងខ្លួ​ន។

​អំពើហិង្សានេះកើតឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ម៉ោង៥ និង៣០នាទីល្ងាច នៅក្រុម៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​។

​ក្រោយហេតុការណ៍កើតឡើង​ ជនសង្ស័យ​បានរត់គេចខ្លួនបាត់​ បន្សល់ទុកម៉ូតូ១គ្រឿងម៉ាក CLICK ពណ៌បៃតងចាស់ និងកូនពូថៅដៃ១ដើម ត្រូវប៉ូលិសសង្កាត់លេខ១ យកទៅរក្សាទុក ដើម្បីបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់​៕

adverise with khmeread