LEXUS 570 បើកបុកម៉ូតូបើកឆ្លងផ្លូវរបួសធ្ងន់២នាក់

​ព្រះសីហនុ​ ៖ បុរសអ្នកជិះម៉ូតូពីរនាក់រងរបួសធ្ងន់ដោយគ្រោះថ្នាក់ ចរាចរណ៍ពេលជិះម៉ូតូឆ្លងកាត់ផ្លូវ រួចត្រូវរថយន្តមកដល់បុកប៉ះ កាលពីម៉ោងជាង ១១ថ្ងៃត្រង់ថ្ងៃទី១៥ មេសា ឆ្នាំ២០១៨ នៅជិតរង្វង់មូលផ្លូវសម្តេចសង្ឃក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

​តាមប្រភពបឋមពីកន្លែងកើតហេតុឱ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៌នេះកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅលេខព្រះសីហនុ1E-5854 និងរថយន្តមួយគ្រឿងម៉ាក LEXUS 570 ពណ៌ខ្មៅលេខ ភ្នំពេញ2AB-8100។

​ប្រភពបន្តថា ក្រោយកើតហេតុ ភាគីខាងរថយន្តមិនបានរត់គេចទៅណាទេ គឺនៅរង់ចាំរថយន្តសង្គ្រោះ មកនាំយកជនរងគ្រោះទាំងពីរទៅព្យាបាល និងរង់ចាំសមត្ថកិច្ចធ្វើការវាស់វែងដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។ 

​ទោះជាយ៉ាងនេះក្តី ភ្លាមៗនៅមិនទាន់មានរបាយការណ៍បញ្ជាក់ផ្លូវការពីសមត្ថកិច្ចអំពីឈ្មោះជនរងគ្រោះនិងភាគីខាងរថយន្តនៅឡើយ​៕

adverise with khmeread