រទេះភ្លើងកៀរបុរសម្នាក់បើកម៉ូតូឆ្លងផ្លូវរបួសជើងឆ្វេង

ព្រះសីហនុ​ ៖​ បុរសអ្នកជិះម៉ូតូម្នាក់បានរងរបួសធ្ងន់ធ្ងរត្រង់ជើង ដោយសាររទេះភ្លើងកៀរប៉ះ ពេលម៉ូតូបើកឆ្លងផ្លូវរទេះភ្លើង ​កាលពីម៉ោង២កន្លះរសៀថ្ងៃទី១៦ មេសា ២០១៨ នៅភូមិសាស្ត្រ សង្កាត់លេខ១​ ក្រុង-ខេត្តព្រះសីហនុ​។

​សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងពេលរទេះភ្លើងមានដំណើរពីខេត្តព្រះសីហនុទៅភ្នំពេញ ហើយម៉ូតូរងគ្រោះម៉ាក HONDA C125 ឆ្នាំ2010 ស្លាកលេខព្រះសីហនុ 1C- 0228 បើកបរដោយជនរងគ្រោះឈ្មោះ ឆាយ សារុ​ន ភេទប្រុស អាយុ​៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅក្រុម៣០​ ភូមិ3៣ សង្កាត់១​ ក្រុងព្រះសីហនុ រងរបួសជើងខាងឆ្វេងធ្ងន់​។ ក្រោយកើតហេតុ ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យឯកជន888ដើម្បីព្យបាល​៕

adverise with khmeread
Loading ad ...