ម៉ូតូនិងម៉ូតូបុកគ្នា បណ្តាលឱ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់នៅបាវិត

ស្វាយរៀង​ ៖​ មានករណី ម៉ូតូនិងម៉ូតូបុកគ្នាបណ្តាលឱ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់កាលពីយប់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣០នាទីយប់ នៅលើផ្លូវលំក្រួសក្រហមស្ថិតក្នុងភូមិថា្នញ សង្កាត់បាទីក្រុងបាវិត ខេត្តស្វាយរៀង​។

​ប៉ូលិសនិយាយថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ​រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ពីត្បូងទៅជើង​ ដោយម៉ូតូ១គ្រឿងម៉ាកហុងដា សេ125 ពណ៌ខ្មៅ ស៊េរី2005 ពាក់ស្លាកលេខ កំពង់ចាម1A.5135 បើកបរដោយឈ្មោះ សេក ហឿន ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិធ្លក សង្កាត់​ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង (ស្លាប់កន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ម៉ាប់ នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង (រងរបួសធ្ងន់)។

​លុះបើកបរ ដល់​ចំណុចកើតហេតុខាងលើកក៏បានបុកប៉ះ និងម៉ូតូ០១គ្រឿងទៀតម៉ាកហុងដា C-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2018 ពាក់ស្លាកលេខស្វ.រ 1l-5622 បើកបរដោយឈ្មោះ វឿន រតនៈ ភេទប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបាវិតលើសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសធ្ងន់និងអ្នករួមដំណើរ០២នាក់ទៀត​១-ឈ្មោះ សៀង ហៃ ភេទប្រុស មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង របួសស្រាល និង២-ឈ្មោះ សោន ភេទប្រុស មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសធ្ងន់ បាក់ភ្លៅខាងឆ្វេងអ្នកទាំងបីគ្មានមួក​សុវតិ្ថភាពម៉ូតូគ្មានមានកញ្ចក់មើលក្រោយបើកមកពីជើងទៅត្បូង។

បច្ចុប្បន្នសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកជីភូ។ រីឯវត្ថុតាំងទាំងពីគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបាទី ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត។​ មូលហេតុអ្នកបើកបរម៉ូតូ០១៨មិនប្រកាន់ស្តាំ៕

adverise with khmeread
Loading ad ...