adverise with khmeread 0

Hyerin រង​ការចោទប្រកាន់ថា​កែកុន​មុខមាត់​មិនអាច​ប្រកែក​បាន ក្រោយ​លេចចេញ​រូបថត​មុន​ឈាន​ជើង​ចូល​សិល្បៈ​

បណ្តា​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​នៅឯ​ប្រទេស​កូរ៉េ​តែងតែ​នាំគ្នា​ឈ្លក់​វង្វេង​ជាមួយនឹង​ការស្វែងរក​ភស្តុតាង ថា​តើ​សិល្បករ​សិល្បការិនី​រូប​ណា​ដែល​ធ្លាប់​ឆ្លងកាត់​ការវះកាត់​កែទម្រង់​មុខ​ធម្មជាតិ​របស់ខ្លួន​។ ជា​ញឹកញយ​ពួកគេ​ក៏បាន​ជីក​កកាយ​រកឃើញ​រូបថត​ចាស់ៗ​របស់​តារា​ទាំងអស់នោះ​ផងដែរ​ដើម្បី​បង្ហាញ​ពី​ធាតុពិត​របស់​ពួកគេ​។​

​ដោយ​យោងទៅលើ​ឧទាហរណ៍​នៃ​ភស្តុតាង​ចុងក្រោយ​នេះ​បាន​បញ្ជាក់ថា សមាជិក​ក្រុម EXID នាង Hyerin បានទទួល​ការវះកាត់​ស្ទើរ​ទាំងស្រុង​ដែល​ធ្វើឱ្យ​នាង​មើល​ខុសប្លែក​ខ្លាំង ដែល​មើលទៅ​មិន​ដូចដែល​អ្វីដែល​នាង​មាន​នាពេល​នេះឡើយ​។​

​យោងតាម​ការចេញផ្សាយ​របស់​គេហទំព័រ Pann ដែល​បាន​ចែកចាយ​រូបថត​កាលពី​យុវវ័យ​មិនទាន់​ឈាន​ជើង​ចូល​សិល្បៈ​របស់​តារាចម្រៀង​ស្រី​ដែល​មកពី​ផលិតកម្ម Yedang Entertainment នាង Hyerin មើលទៅ​ពិត​ជាមាន​ភាពខុសប្លែក​នាពេល​បច្ចុប្បន្ននេះ ដោយ​ប្រាកដ​ណាស់​តារា​ស្រី​រូបនេះ​ពិតជា​ធ្លាប់​ទទួល​ការវះកាត់​ទើប​ប្រែជា​បែបនេះ​៕​

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់