កាន់កាំបិតបុ័ងតោដេញកាប់, តែរត់រួចជាប់ចោទពីបទប៉ុនប៉ងប្រើអំពើហិង្សា

ប៉ៃលិន​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ពីបទ ប៉ុនប៉ងប្រើអំពើហិង្សា​ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​។ 

​ប៉ូលិសនិយាយថា​ ដំបូងកម្លាំងប៉ូលិសការិយាល័យព្រហទណ្ឌកម្រិតស្រាលខេត្ត បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ យ៉ាន់ ផារ៉ាត់ ( ហៅ បឹម ) ភេទប្រុស អាយុ​២៧ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្ដឹងចោទលើឈ្មោះ ហេង ចាន់វាសនា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរជាងច្នៃត្បូង រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពីបទ ប៉ុនប៉ងប្រើអំពើហិង្សា​។ 

​ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោងប្រហែល៦ និង១០នាទីល្ងាច ថ្ងៃខែឆ្នាំដដែលដោយឈ្មោះ ហេង ចាន់វាសនា បានជេរជនរងគ្រោះដែលផ្ទះនៅជាប់គ្នា និងបានកាន់កាំបិតតាំងតោទៅកាប់ជនរងគ្រោះដល់មុខផ្ទះ​។ ប៉ុន្តែត្រូវបានជនរងគ្រោះគេចចូលក្នុងផ្ទះទាន់។

​ក្រោយពីបានទទួល ពាក្យបណ្តឹងរួចមក កម្លាំងសមត្ថកិច្ចជំនាញបានទៅនាំខ្លួនឈ្មោះ ហេង ចាន់វាសនា យកមកស្នងការដ្ឋានខេត្ត ដើម្បីធ្វើការ សាកសួរលើករណីខាងលើ​។ ប៉ុន្តែបុគ្គលខាងលើមានសភាព ស្រវឹងជោកជាំខ្លាំងពេកមិនអាចធ្វើការ សាកសួរផ្តល់ចម្លើយបានឡើយ​។ 

​ដូច្នេះកម្លាំងជំនាញក៏បានឆ្លងយោបល់លោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានបញ្ជាឱ្យធ្វើការឃាត់ខ្លួន នៅវេលាម៉ោង​៩ និង៥២នាទីយប់ ជាបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធីបន្តទៀតនៅព្រឹកថ្ងៃទី១៥ មេសា ឆ្នាំ២០១៨៕

adverise with khmeread
Loading ad ...