ម៉ូតូនិងម៉ូតូបើកបុកគ្នារបួស៣នាក់នៅប៉ៃលិន

​​ប៉ៃលិន​ ​៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍​ ០១កើតឡើង​ រវាងម៉ូតូ និង ម៉ូតូ​ ត្រង់​ចំណុចផ្លូវជាតិលេខ៥៧ ស្ថិត​នៅក្នុង​ភូមិបឹងប្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យ​រងរបួស​មនុស្ស​ចំនួន​៣នាក់​កាលពីវេលាម៉ោង​១២ និង៣៥នាទី​រំលង​អធ្រាត្រ​ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ​​។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ១- ឈ្មោះ ញ៉ា ញ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូតាវៅ​ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន អ្នក​បើកបរ​ (បាក់ប្រអប់ជើង) បើកបរ​ម៉ាក Honda Dream ពណ៌ ខ្មៅ សេរី ឆ្នាំ ២០១៨ ពាក់​ស្លាកលេខ ប៉ៃលិន 1A-4138 ,២- ឈ្មោះ ចិន្តា ភេទប្រុស​ អាយុ​២៣ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ជាអ្នក​រួមដំណើរ បាក់ជើងខាងឆ្វេង និង ៣-ឈ្មោះ ដោក ចន្នី ភេទស្រី អាយុ​១៨ឆ្នាំ រស់នៅភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិនន​ អ្នក​បើកបរ​ បាក់ជើងខាងឆ្វេង​ បើកបរ​ ម៉ូតូ​ម៉ាក Honda Dream ពណ៌ ខ្មៅ សេរី ២០០៨ ពាក់ស្លាក លេខ 1A-0891។

​ជនរងគ្រោះទាំងបីនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​។ ចំណែកឯម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកសាលាក្រៅ រង់ចាំការដោះស្រាយ​៕

adverise with khmeread
Loading ad ...