នារីម្នាក់ត្រូវបានឃាតករ​ អារ.កសម្លាប់,អាចជាអំពើប្លន់យកទ្រព្យសម្បត្តិ

​ភ្នំពេញ​ ៖ ​សពនារី​រងគ្រោះ​ម្នាក់ដែល​ត្រូវ​ជនដៃដល់​អារ.ក សម្លាប់​ក្នុងផ្ទះ​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន នៅ​រសៀល ថ្ងៃទី១៧ មេសា ឆ្នាំ២០១៨ នេះ​អាចជាអំពើប្លន់សម្លាប់​។

​ប៉ូលិសនិយាយថា សព​នារី​រងគ្រោះ​ខាងលើ ឈ្មោះ សួង លីន​ណា អាយុ៣០ឆ្នាំ មុខរបរ​បម្រើ​ការងា​រ​នៅ​ហាង​ម៉ាស្សា មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នំ​សំពៅ​ខាងកើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ហើយ​សព្វថ្ងៃ​ស្នាក់នៅ​បណ្តោះអាសន្នផ្ទះ​កើតហេតុ​ខាងលើ។ នារី​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុសតូចៗចំនួន ២នាក់​ស្ថិតនៅ​ក្នុងបន្ទុក​។​ ចំណែកឯ​មូលហេតុ​នៅ​មិនទាន់​ដឹង​ច្បាស់​ឡើយ ដោយ​រង់ចាំ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​សិន។

​ប៉ូលិសបន្តថា​ ជំហាន​ដំបូង​ត្រូវបាន​មតិ​មួយចំនួន​ធ្វើការ​សន្និដ្ឋានថា ករណី​ឃាត​កម្មនេះ អាចមកពី​អំពើ​អារ.ក ប្លន់​យក​ទ្រព្យសម្បត្តិ​ច្រើនជាង ព្រោះ​នាង​ជា​មនុស្ស​ដែល​តែងតែ​ពាក់​ខ្សែ.ក ខ្សែដៃ កងដៃ និង​គ្រឿងអលង្ការ​ជាច្រើន​នៅជាប់​នឹង​ខ្លួន​។ ចំណែកឯ​អីវ៉ាន​នៅក្នុង​ផ្ទះ គឺ​ត្រូវបាន​គេ​រើ​កក​កាយ​រាយប៉ាយ​ពេញ​ផ្ទះ​តែម្តង​។

​បច្ចុប្បន្ននេះ​សមត្ថកិច្ច​កំពុងស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ ដែល​បណ្តាលឱ្យមាន​​ករ​ណី​ដ៏​សាហាវ​បែបនេះ​៕

adverise with khmeread
Loading ad ...