adverise with khmeread Index

រថយន្ត​តាក់ស៊ី​ម៉ែត្រ បុក​ម៉ូតូ​NEX ២​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់​

    ភ្នំពេញ​: បុរស​ម្នាក់​ជា​ជនជាតិ​កូរ៉េ​បាន​រងរបួស​បាក់ដង​កាំបិត​ឆ្វេង និង​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​បែក​មុខ​មាត់ ដោយសារ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​បើក​មក​បុក​ពីក្រោយ​ហើយ​ព្យាយាម​រត់​បាត់​។​

    ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី ២៤ កុ​ម្ភះ ២០១៦ នៅមុខ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​២​នាក់​ប្តី​ប្រពន្ធ​ដោយ​ប្តី​ជា​អ្នក​ឌុប​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki Nex ពណ៍​ខ្មៅ​លាយ​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CK-7032 តាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​

   ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​តាក់ស៊ី​មែ​៉​ត្រ​ពណ៌​សលាយ​ខៀវ មិន​ចាំ​ស្លាក​លេខ បើក​មក​ក្រោយ​យ៉ាង​លឿន បាន​បុក​ពីក្រោយ អូស​ម៉ូតូ​ជាង​១០​ម៉ែត្រ ដួល​បណ្តាល​ឲ្យ​បុរស​ជា​ប្តី​បាក់ដង​កាំបិត​ឆ្វេង បែកក្បាល​ពីក្រោយ ។ ចំណែក​ប្រពន្ធ​ជិះ​ពីក្រោយ​បែក​មុខមាត់ ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់​បាត់​។​

   ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​រថយន្ត​ក្លីនិក ឃឹម រ៉ានី មក​ដឹក​ទៅ​សង្គ្រោះ ហើយ​ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ ។​

   អ្នករបួស​របស់​ក្លីនិក​ខាងលើ​បាន​រង​ការរិះគន់ ពី​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ថា មក​យក​ជនរងគ្រោះ​គ្មាន​ឧបករណ៍​សង្គ្រោះ​គ្រប់គ្រាន់ ជាក់ស្តែង​ដូច​ក្នុង​ហេតុការណ៍​នេះ​អញ្ចឹង អ្នករបួស​បាក់ដង​កាំបិត គ្មាន​រំ​ុ​នឹង​ឧបករណ៍​អម​ឆ្អឹង​នោះឡើយ​៕​

adverise with khmeread

មតិយោបល់