adverise with khmeread Index1

ជនសង្ស័យ​មួយក្រុម​ប្រើ​ពិល​ឆក់​និង​វាយ​ប្លន់​យក​ម៉ូតូ​MSX​មួយគ្រឿង​បានសម្រេច​

   ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ប្រើ​ពិល​ឆក់ ធ្វើ​សកម្មភាព​ឆក់​និង​វាយ​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​MSX​បានសម្រេច រួចគេចខ្លួនបាត់​កាលពី​វេលា​ម៉ោង​៩​នឹង​៤៥​នាទី​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងកើត​វត្ត​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

          បើតាម​ការរៀបរាប់​បី​ជនរងគ្រោះ​ទាំង​២​នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​បាន​ជិះ​ម៉ូតូ​MSX ពណ៍​សលាយ​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ពី​លិចទៅ​កើត ។ ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​ជិះ​មក​ក្បែរ​រួច​គៀរ​ឱ្យ​ឈប់​ហើយ​ដោះ​មួកសុវត្ថិភាព​វាយ​មកលើ​ពួកគេ និង​មាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​ទាំង​៤ បាន​យក​ពិល​ឆក់ ឆក់​មកលើ​ពួកគេ​បណ្តាលឱ្យ​រងរបួស​ទាំង​២​នាក់ ។​

​    ​ប្រភព​បន្តថា ពេល​កំពុង​ប្រតាយប្រតប់​គ្នា​ពួកគេ​បាន​ខំប្រឹង​ស្រែក​ដើម្បី​ឱ្យគេ​ជួយ​ដែរ ប៉ុន្តែ​មិនមាន​ន​ណារ​ម្នាក់​ហ៊ាន​ជួយ​នោះទេ ទើប​ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​តែម្តង ។​

          ក្រោយ​កើតហេតុ​ពួកគេ​បាន​ទំនាក់ទំនង​ទៅ​មិត្ត​ភក្ត្រ​ឱ្យមក​ដឹក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ក្រុម​ជនសង្ស័យ ។​

          សូមបញ្ជាក់ថា ករណី​ប្លន់​ប្រដាប់អាវុធ និង​ប្លន់​ផ្សេងៗ នៅក្នុង​ទឹកដី​ខណ្ឌចំការមន​ទើបតែ​ស្ងប់ស្ងាត់​មួយរយៈ​ប៉ុន្តែ​ឥឡូវ​ហាក់បីដូចជា​កក្រើក​ឡើង​វិញ​ជា​បន្តបន្ទាប់​ជាពិសេស​ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹងត្របែក និង​សង្កាត់​ទួល​ទំពូង​ទី​១ ប៉ុន្តែ​សមត្ថកិច្ច​មិន​ខំព្យាយាម​ពង្រឹង​តាម​មូលដ្ឋាន​របស់ខ្លួន​នោះទេ តែ​បែរជា​ប្រឹង​លាក់បាំង​ជាមួយ​អ្នកសារព័ត៌មាន​ទៅវិញ ៕

adverise with khmeread

មតិយោបល់