អត់ដឹងសោះថា អក្សរនៅលើសំបកកង់ មានអត្ថន័យជ្រៅបែបនេះ!

អ្នកមានរថយន្តធន់តូចធំទំនើបជាច្រើន មិនដែលចាប់អារម្មណ៍ថា ហេតុអ្វីបានជាកង់រថយន្តចេះតែខូចធ្លុះធ្លាយ ប្រើមិនជាប់បានយូរ រហូតដល់មានពេលខ្លះបន្ទោសទៅក្រុមហ៊ុនផលិតក៏មាន។

រឿងនេះមានកត្តាជាច្រើន ដែលអាចបង្កឱ្យកង់រថយន្តឆាប់អស់គុណភាពដូចជាកត្តាផ្លូវថ្នល់ជាដើម។ ហើយប្រសិនបើមិនដឹងពីអត្រាល្បឿនកំណត់បើកលើផ្លូវ ដែលគេកំណត់លើសំបកកង់នោះទេ អ្នកអាចមានហានិភ័យខ្ពស់។

* ខាងក្រោមនេះ គឺជាតារាងនៃអត្ថន័យអក្សរនៅលើសំបកកង់ ដែលអ្នកត្រូវដឹង ៖
១. អក្សរ L ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
២. អក្សរ M ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៣. អក្សរ N ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៤. អក្សរ Q ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៥. អក្សរ R ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៦. អក្សរ S ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៧. អក្សរ T ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៨. អក្សរ U ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
៩. អក្សរ H ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង។
១០. អក្សរ V ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
១១. អក្សរ Z ​ធ្វើដំណើរបានល្បឿនពី ២៤០-២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
១២. អក្សរ W ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។
១៣. អក្សរ Y ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
១៤. អក្សរ (Y) ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត​​ ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ៕

adverise with khmeread