1

​បរាជ័យ​របស់ Arsenal ក្រោម​ថ្វី​ជើង Barcelona យប់មិញ​នេះ​គឺ​គ្មានអ្វី​ថ្មី​ឡើយ​ព្រោះ​ពួកគេ​តែងតែ​ធ្លាក់​ក្នុង​វគ្គ​នេះ​!

Arsenal មាន​អ្នកចាំទី Petr Cech មានន័យថា Lionel Messi នឹង​ស៊ុត​មិន​ចូល​? ហើយ​គាត់​មិនដែល​ស៊ុត​ទៅលើ​ក្រុម​អង់គ្លេស​នៅក្រៅ​ផ្ទះ​? នេះ​ប្រហែលជា​លើកដំបូង​ហើយ​សម្រាប់​កីឡាករ​រូបនេះ ហើយ​ពិតណាស់​រូបគេ​សម្រេច​បានការ​ស៊ុត​បញ្ចូល​ទី​នៅ​អង់គ្លេស​ជា​លើកដំបូង​ពេល​ប៉ះ​ក្រុម​កាំភ្លើង​ធំ Arsenal យប់មិញ​នេះ​។​

​មិនបាច់​ទៅរក​អព្ភូតហេតុ​អ្វី​ទេ និយាយ​ឲ្យ​ចំ Arsenal ធ្លាក់​ចេញពី​វគ្គ ១៦ ក្រុម​ចុងក្រោយ​ម្តងទៀត​ហើយ​។ នេះ​នឹង​ក្លាយជា​ឆ្នាំ​ទី​ប្រាំមួយ​ដែល​ពួកគេ​មិនអាច​ឆ្លងទៅ​វគ្គ​បន្ទាប់ ហើយ​នៅ​ទឹកដី Nou Camp ច្បាស់​អត់ថា​ពួកគេ​នឹង​បំបាក់ Barcelona នៅ​ខែ​ក្រោយនេះ​?

​និយាយ​ឲ្យ​សម​ហេតុផល​ពួកគេ​តែងតែ​ប៉ះ​ក្រុម​ខ្លាំង​ក្នុង​វគ្គ​នេះ​ដូចជា Barcelona, AC Milan និង Bayern Munich ជាដើម ហើយ​បើ​ធ្លាក់​ក៏​វា​សម​ដែរ ប៉ុន្តែ​សូម្បីតែ Monaco ក៏​អាច​បំបាក់​ពួកគេ ហើយ​ឡើងទៅ​វគ្គ​បន្ទាប់​បានដែរ​!

​អស់​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ វា​បាន​ក្លាយជា​ទម្លាប់​មួយ​ទៅហើយ​ដែល Arsenal តែងតែ​ចាញ់​ក្នុង​វគ្គ​នេះ​ក្នុង​ជើង​ទីមួយ​មិនតិចជាង​ពីរ​គ្រាប់​។ ពួកគេ​បាន​ចាញ់ AC Milan ៤-០ និង​ចាញ់ Bayern Munich ៣-១ និង ២-០ ចាញ់ Monaco ៣-១ ហើយ​ឥឡូវ​ចាញ់ Barcelona ២-០ ទៀត​។ វា​សឹងតែ​មិនអាច​ទៅរួច​ដែល​ពួកគេ​អាច​វាយបក​វិញ​នៅ​ជើង​ទី​ពីរ​!៕

 

ប្រភព៖ ដេលីមែល

មតិយោបល់