1

​ប្រិយមិត្ត Arsenal រីករាយ​ក្រោយ​បរាជ័យ​យប់មិញ ព្រោះ​ពួកគេ​អាច​ផ្តោតទៅលើ​ពាន Premier League បាន​ហើយ​

​ក្រុម​អ្នកគាំទ្រ​កាំភ្លើង​ធំ​មួយចំនួន​បាន​ថ្លែងអំណរគុណ​ព្រោះ​ពួកគេ​អាច​ផ្តោតទៅលើ​ក្របខ័ណ្ឌ Premier League បាន​ហើយ​បន្ទាប់ពី​ចាញ់ ២-០ ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង Barcelona ក្នុង​ជើង​ទីមួយ​នៃ​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​កាលពី​យប់មិញ​នេះ​។​

​បើទោះជា​ត្រូវ​លេង​ជើង​ទី​ពីរ​នៅ​ទឹកដី Nou Camp ក៏ដោយ ក៏​ក្រុម​អ្នកគាំទ្រ​ក្រុម​កាំភ្លើង​ធំ​បាន​សុខចិត្ត​បោះបង់ចោល​ក្តី​សុបិន​ឆ្លងទៅ​វគ្គ​បន្ទាប់​រួចទៅហើយ ក្រោយពី​ចាញ់​នៅ​ទឹកដី Emirates​។​

Arsenal បានចាប់ផ្តើម​យ៉ាង​ល្អ​ក្នុង​តង់​ទីមួយ​កាលពី​យប់​ថ្ងៃ​អង្គារ​នេះ ជាមួយនឹង​ឱកាស​មាស​ធ្លាក់​ទៅលើ​កីឡាករ Alex Oxlade-Chamberlain នៅមុខ​ទី​របស់​ក្រុម​អ្នកមាន​បុណ្យ ប៉ុន្តែ​បែរជា​ស៊ុត​ទៅបុក​អ្នកចាំទី​ទៅវិញ​។​

​ការ​វាយបក​លឿនៗ​របស់ Barca ក្នុង​នាទី​ទី ៧១ បានធ្វើ​ស៊ី​ដោយ​កីឡាករ Lionel Messi មុននឹង​តារា​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ទាត់​បាល់​ប៉េ​ណា​ល់​ទី​ចូល ដោយសារ​កំហុស​របស់​ខ្សែបម្រើ Arsenal គឺ​កីឡាករ Mathieu Flamini ជាមួយនឹង​ការដណ្តើម​បាល់​មិន​សម​ភ្នែក​។​

​ស្របពេល​នេះដែរ កាំភ្លើង​ធំ Arsenal កំពុង​ឈរ​នៅ​លំដាប់​ទី​បី​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស នៅ​ពីក្រោយ​ក្រុម Leicester និង Tottenham ហើយ​នេះ​ជា​ឱកាស​លើក​ពាន Premier League ដ៏​ល្អ​តែ​ម្តងគត់ ប្រសិនបើ​ពួកគេ​មិន​ភ្លាត់​ដូច​យប់មិញ​៕

​ខាងក្រោម​នេះ​ជា​អ្វីដែល​ក្រុម​អ្នកគាំទ្រ​បាន​បញ្ចេញមតិ​!

ប្រភព៖ មេត្រូ

មតិយោបល់