ចឹងតើទើបពួកបរទេសចូលចិត្តទឹកផ្លែឈើក្រឡុកសុទ្ធៗ នៅសៀមរាបម៉្លេះ! ព្រោះវាជួយ...

មានធ្លាប់ឆ្ងល់ទេថា ធ្វើម៉េចអាចស្រកទម្ងន់ ជំរុញប្រព័ន្ធភាពស៊ាំ ជំរុញប្រព័ន្ធរំលាយអាហារ និង បង្កើនកម្រិតថាមពល? ផឹកទឹកផ្លែឈើសុទ្ធមួយចំនួន មិនគ្រាន់តែជួយផ្តល់នូវចម្លើយនូវសំណួរខាងដើមនេះប៉ុណ្ណោះទេ តែថែមទាំងជួយបណ្តេញជាតិពុលចេញពីរាងកាយថែមទៀតផង។ 

វេជ្ជបណ្ឌិត និង អ្នកជំនាញឯកទេសខាងសុខភាពបានណែនាំឱ្យផឹកទឹកយ៉ាងតិច ៨ កែវក្នុងមួយថ្ងៃ ប៉ុន្តែជួនកាល ផឹកទឹកធម្មតាអាចជារឿងគួរឱ្យធុញទ្រាន់។ ប្រសិនបើអ្នកចង់ឱ្យប្រភពនៃជាតិទឹកក្នុងខ្លួនរបស់អ្នកកាន់តែគួរឱ្យចាប់អារម្មណ៍ គឺ គួរផឹកទឹកផ្លែឈើសុទ្ធ ដែលសម្បូរដោយសារធាតុចិញ្ចឹមទ្រទ្រង់រាងកាយជំនួសវិញម្តង។

យោងតាមអ្នកជំនាញខាងអាហារូបត្ថម្ភ ទឹកផ្លែឈើខាងក្រោម មិនត្រឹមជួយសម្រកទម្ងន់ ជំរុញប្រព័ន្ធភាពស៊ាំ ជំរុញប្រព័ន្ធរំលាយអាហារ និង បង្កើនថាមពលនោះទេ ថែមទាំងជួយបណ្តេញជាតិពុលពីខ្លួនប្រាណទៀតផង។ 

១. ទឹកក្រូចពោធិ៍សាត់ក្រឡុកលាយជាមួយក្រូចខ្វិច (ដាក់ទឹកកកខ្លះឱ្យត្រជាក់)
ជួយជំរុញប្រព័ន្ធរំលាយអាហារ បណ្តេញជាតិពុល ជួយរក្សាស្បែកឱ្យមានសុខភាពល្អ និងកាត់បន្ថយរលាក។ 

២. ទឹកផ្លែបឺក្រឡុក (ដាក់ទឹកកកខ្លះឱ្យត្រជាក់)
ផ្តល់នូវសារធាតុរ៉ែសំខាន់ៗដល់រាងកាយ បណ្តេញជាតិពុល ជំរុញប្រព័ន្ធរំលាយអាហារ និងជំរុញឱ្យមានអារម្មណ៍ល្អ មិនកើតស្ត្រេស។

៣. ទឹកឪឡឹកក្រឡុក (ដាក់ទឹកកកខ្លះឱ្យត្រជាក់)
ជួយឱ្យអារម្មណ៍ស្រស់ស្រាយភ្លាមៗ បណ្តេញជាតិពុលពីខ្លួនប្រាណ បង្កើនលំហូរឈាម ប្រឆាំងរលាក ជំរុញប្រព័ន្ធភាពស៊ាំ។

៤. ទឹកស្ត្របឺរីក្រឡុកជាមួយគីវី (ដាក់ទឹកកកខ្លះឱ្យត្រជាក់)
ទឹកផ្លែឈើទាំងពីរនេះជាកំពូលអ្នកបណ្តេញសារធាតុពុលពីរាងកាយ ហើយរឹតតែពិសេសគឺស្ត្របឺរី ជាកំពូលផ្លែឈើប្រឆាំងមហារីក និងជំរុញប្រព័ន្ធភាពស៊ាំ៕

adverise with khmeread