adverise with khmeread Untitled 1

លោកឃុន ណូ បុគ្គលិក CTN និង MyTV ផ្នែកកាមេរ៉ា បានទទួលមរណភាពដោយសារជំងឺផ្តាសាយជ្រូក (H1N1) ព្រឹកមិញនេះ

​    ​ភ្នំពេញ​៖ លោក លោក​ឃុន ណូ បុគ្គលិក CTN និង MyTV ផ្នែក​កាមេរ៉ា​ដែល​កើត​ជំងឺ​ផ្តាសាយ​ជ្រូក (H1N1) ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ពេលនេះ​បានទទួល​មរណៈភាព​ភាព​ហើយ នៅវេលា​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​    ​លោក​ឃុន ណូ មាន​វ័យ​ជាង ៣០​ឆ្នាំ គឺជា​ក្មេង​កំព្រា​ឪពុកម្តាយ​តាំងពី​តូច​មក​ម្លេះ រូបលោក​រស់នៅ​ប្រកប​អាជីព​ជា​អ្នក​សារពត៌មាន​តាំងពី​ឆ្នាំ ២០១០ មក​ម្លេះ ដោយ​ខ្លួន​ទីពឹង​ខ្លួន​តែម្នាក់ឯង ។ ហើយ​ជីវភាព​របស់លោក​ក៏​ក្នុង​ភាពលំបាក​ក្រខ្សត់​ផងដែរ ។

​    ​សូមបញ្ជាក់ថា ក្រោយពេល​លោក​ទទួលមរណៈភាព​ហើយ​នោះ គឺ​បាន​បន្សល់ទុក​នូវ​ជីវ​ភាព​តោកយ៉ាក និង​ក្រលំបាក​ជាខ្លាំង ចំពោះ​សាច់ញាតិ​ដែល​នៅរស់ លើសពីនេះ​អ្វីដែល​គួរអោយ​ស​ង្វែ​ក គឺ​ប្រពន្ធ​របស់លោក​ផ្ទាល់​មាន​ផ្ទៃពោះ​គ្រប់​ខែ ត្រូវ​សម្រាលកូន​ហើយ ជាហេតុ​ធ្វើអោយ​ជីវភាព​កាន់តែ​លំបាក​ឡើង ហើយ​កូន​ក្នុង​ផ្ទៃ​ដែល​នឹងត្រូវ​កើតមក​នៅពេល​ខាងមុខ ក៏​លែង​បាន​ស្គាល់មុខ​ឪពុក​ទៅហើយ​ដែរ ។​

adverise with khmeread

មតិយោបល់