adverise with khmeread 1

​លោក Arsene Wenger ថា​ឲ្យ Arsenal ថា "​ឆោតល្ងង់​" និង​ឱកាស​ឆ្លងទៅ​វគ្គ​បន្ទាប់​គឺ​សឹង "​មិនអាច​ទៅរួច​"

វេទមន្ត Lionel Messi ធ្វើ​ឲ្យ​ក្រុម Arsenal ត្រូវការ​អព្ភូតហេតុ​ក្នុង​ជើង​ទី​ពីរ​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​ខែក្រោយ​។​

​កីឡាករ​កំពូល​របស់​ពិភពលោក​រូបនេះ បាន​បើក​ការ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី ៧១ និង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​ទី ៨៣ ធ្វើ​ឲ្យ​លោក Arsene Wenger អស់​ព្រលឹង​ពី​ខ្លួន​រលីង​។​

​គ្រូបង្វឹក​កាំភ្លើង​ធំ​បាន​ទទួលស្គាល់ថា "​តាម​បច្ចេកទេស កម្រិត​លេង​របស់​យើង​នៅ​ខ្សោយ​នៅឡើយ​។ យើង​ពិតជា​ឆោតល្ងង់ ហើយ​នេះ​គឺជា​អ្វី​យើង​ខកចិត្ត​នោះ​"​។​

"​វា​ពិតជា​លំបាក​! ប្រសិនបើ​អាចទៅរួច យើង​នឹង​ទៅ​ទីនោះ​ហើយ​ធ្វើការ​ប្រយុទ្ធ​។ ពួកគេ​ល្អ​ជាង​យើង​! គ្មាន​អ្វីដែល​ត្រូវ​ខ្មាស់អៀន​ទេ​ដែល​និយាយ​បែបនេះ​"​។​

"​វា​ច្បាស់​ជា​ពិបាក​ប៉ុន្តែ​យើង​ត្រូវតែ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​។ ឱកាស ៩៥% ជា​របស់​ពួកគេ​ហើយ និង ៥% សម្រាប់​ពួកយើង​។ ប៉ុន្តែ​អ្នកនឹង​មិនដឹងថា​មាន​អ្វី​កើតឡើង​នោះឡើយ​"៕

 

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់