នារីៗធុំក្លិនក្លៀក គួរអនុវត្តវិធីបែបណាទើបបាត់ស្អុយក្លៀក?

មិនមែនឱ្យតែថ្នាំបំបាត់ក្លិនក្លៀកមានតម្លៃថ្លៃហើយមានម៉ាកល្បីៗ សុទ្ធតែមានន័យថា វាមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងក្លិនក្លៀកនោះទេ។ ភាគច្រើននៃផលិតផលដែលគេសរសើរថាល្អៗនៅលើទីផ្សារនោះ ពិតជាមិនមានប្រសិទ្ធភាពទាំអស់ដូចគេថានោះឡើយ ហើយវាថែមទាំងបូកផ្សំនៃសារធាតុគីមីដ៏សាហាវដែលអាចបង្កឱ្យមានផលប៉ះពាល់មិនល្អដូចជារលាកស្បែក និងក្លៀកខ្មៅ រហូតទាល់តែអ្នកលែងហ៊ានពាក់អាវវាលក្លៀក។

ប្រសិនបើអ្នកខ្វាយខ្វល់អំពីរឿងនេះ សូមសាកល្បងវិធីសាស្ដ្រខាងក្រោមនេះ។

‌១. ម្សៅ Baking Soda ៖ បន្ទាប់ពីងូតទឹករួចសម្ងួតក្លៀករបស់អ្នករួច លាយម្សៅ Soda ជាមួយនឹងទឹកប៉ុន្មានដំណក់លើស្លាបព្រាបាយ លាបលើក្លៀក ទុកចោល ៥ នាទីសឹមលាងទឹកចេញ។

២. ទឹកក្រូចឆ្មា ៖ វា គឺជាវិធីសាស្ដ្រមួយពេញនិយមសម្រាប់មនុស្សទូទៅ ដោយសារទឹកក្រូចឆ្មាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងបាក់តេរី។ ប៉ុន្ដែសម្រាប់អ្នកមានស្បែកស្ដើង ត្រូវលាយជាមួយនឹងទឹកផ្កាកុលាបបន្តិច។

៣. កត្តាអាហារ ៖ ពេលខ្លះក្លិនក្លៀកបង្កឡើងដោយសារខ្វះជាតិស័ង្កសី ដូច្នេះសូមពិនិត្យឈាមដើម្បីរកមើលថាតើអ្នកខ្វះសារជាតិនេះទេ ហើយព្យាយាមបង្ក្រប់វាដើម្បីកុំឱ្យក្លៀកធុំក្លិនតទៅទៀត៕

adverise with khmeread