ដឹងមូលហេតុហើយ, បុរសអាមេរិកម្នាក់ដែលដេកស្លាប់នៅផ្ទះសំណាក់ គីយ៉ុ​ នោះស្លាប់ដោយសារថ្នាំញៀន

​ភ្នំពេញ​ ៖​ បុរសអាមេរិកម្នាក់ដែលដេកស្លាប់នៅផ្ទះសំណាក់គីយ៉ុ​ នោះ​ បន្ទាប់ពីសមត្ថកិច្ចចម្រុះធ្វើកោសល្យពិច័យរួចបញ្ជាក់ថា ​«​គាត់ស្លាប់ដោយសារប្រើប្រាស់ថ្នាំញៀនហួសកម្រិត​»​។
 
​សូមបញ្ជាក់ថា មានករណីជនបរទេសដេកស្លាប់នៅចំណុចផ្ទះសំណាក់គីយ៉ុ​ លេខ៤៥៩ABEo ផ្លូវ៣១០ ក្រុម៤៣ ភូមិ៥ សង្កាត់​អូឡាំពិច ខណ្ឌ​ចំការមន បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី២០ មេសា ២០១៨ វេលាម៉ោង១០ព្រឹកម្សិលមិញ​។ 

​ប៉ូលិសមូលដ្ឋាននិយាយថា​ ជនបរទេសដេកស្លាប់ដោយមិនទាន់ដឹងមូលហេតុមានឈ្មោះ Chagnon Ross Westcott ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអាមេរិក មុខរបរអ្នកទេសចរណ៍ បានចូលមកស្នាក់ផ្ទះសំណាក់នេះ ជាន់ទី៤ បន្ទប់លេខ ២១១ កាលពីថ្ងៃ១៨ មេសា ២០១៨ វេលាម៉ោងប្រហែល១២យប់​​។ 

​ក្រោយពេលធ្វើកោសលវិច័យសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនបរទេសបានស្លាប់ដោយសាប្រើប្រាស់សារធាតុញៀនលើសកម្រិតធ្វើឱ្យគាំងបេះដូង​ ( ប្រើប្រាស់ថ្នាំmos phin )។  សពតម្កល់ទុកនៅពេទ្យ រុស្ស៊ី​​៕

adverise with khmeread