adverise with khmeread 1

Messi៖ វា​មិនទាន់​ចប់​ទេ​

​ខ្សែប្រយុទ្ធ Leo Messi ពិតជា​រីករាយ​ដែល​ត្រឡប់មកផ្ទះ​វិញ​ជាមួយ​លទ្ធផល ២-០ នៅ​ទឹកដី Emirates ប៉ុន្តែ​គាត់​បាន​ទទូចថា ការប្រកួត​នេះ​មិនទាន់​អាច​សន្ម​ត់​ថា​ចប់​បានទេ​។​

​កីឡាករ​រូបនេះ​បាន​និយាយថា "​យើង​លេង​ការប្រកួត​ដ៏​អស្ចារ្យ​ជាមួយ​ក្រុម​ដ៏​ល្អ​។ ខ្ញុំ​រីករាយ​ពីព្រោះ​ការព្យាយាម​របស់​យើង​ទទួលបាន​លទ្ធផល​ល្អ​"​។​

​គាត់​បាន​បន្តទៀតថា "​ការប្រកួត​នេះ​មិនទាន់​ចប់​នៅឡើយ​ទេ​។ យើង​បាន​លេង​ជាមួយ​ពួកគេ​ប៉ុន្មាន​ប្រកួត​ដែរ យើង​ដឹង​ពី​សមត្ថភាព​របស់​ពួកគេ ពួកគេ​ជា​ក្រុម​ល្អ​ដូច្នេះ​វា​មិនទាន់​បញ្ចប់​ទេ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់