adverise with khmeread 1

Pogba៖ Juventus គួរតែ​ទទួលបាន​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​

​កីឡាករ Paul Pogba ជឿថា ក្រុម​សេះបង្កង់ Juventus គួរតែ​ត្រូវ​បានផ្តល់​បាល់​ពិន័យ ១១ មែត្រ នៅក្នុង​ការប្រកួត​ដែល​បានបញ្ចប់​ក្នុង​លទ្ធផល ២-២ ជាមួយ​ក្រុម Bayern Munich ក្នុង​ក្របខ័ណ្ឌ Champions League កាលពី​យប់មិញ​។​

​តារា​អន្តរជាតិ​បារាំង​រូបនេះ​និយាយថា​ការ​ស៊ុត​របស់គាត់​បាន​ប៉ះ​ដៃ​អតីត​មិត្ត​រួម​ក្រុម​កីឡាករ Arturo Vidal នៅក្នុង​តំបន់​គ្រោះថ្នាក់ ប៉ុន្តែ​អាជ្ញាកណ្តាល​បាន​លើកដៃ​ឲ្យ​លេង​បន្ត​។​

​គាត់​បាន​ប្រាប់​សារព័ត៌មាន Mediaset Premium ថា "​ខ្ញុំ​គិតថា វា​ជា​បាល់​ប៉េ​ណា​ល់​ទី ប៉ុន្តែ​អាជ្ញាកណ្តាល​និយាយថា ដៃ​របស់គាត់ (Arturo Vidal) កៀក​នឹង​ដងខ្លួន​របស់គាត់​"​។​

"​វា​មិនមែនជា​រាត្រី​ដ៏​ងាយស្រួល​ទេ ប៉ុន្តែ​យើង​មិនដែល​ចុះ​ញ​ម​ឡើយ​។ យើង​ជឿ​លើ​ការ​វាយបក​នៅ​ជើង​ទី​ពីរ និង​លទ្ធផល ២-២ ក៏​មិនអាក្រក់​ពេក​ដែរ​។ យើង​នៅតែ​មានឱកាស​"៕

 

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់