មិនព្រមលោតឱ្យមើល ភ្ញៀវចិនយកដុំថ្មគប់កង់ហ្គោរូ រហូតគ្រាំក្នុងងាប់ក្នុងសួនសត្វ

សត្វកង់ហ្គោរូអូស្ត្រាលីមួយក្បាលត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ភ្ញៀវទេសចរនៅសួនសត្វមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសចិន។

យោងតាមរបាយការណ៍បានឱ្យដឹងថា អ្នកទេសចរបានចោលដុំថ្មចូលទៅក្នុងបរិវេណកង់ហ្គោរូក្នុងបំណងធ្វើឱ្យសត្វនោះលោតចុះឡើងឱ្យខ្លួនបានគយគន់។

កង់ហ្គោរូញីនោះបានងាប់ដោយសារការហូរឈាមលើសលប់នៅត្រង់តម្រងនោមរបស់វា ហើយកង់ហ្គោរូឈ្មោលមួយទៀតរងរបួសស្រាល។

យោងតាមរបាយការណ៍ China Central Television បានឱ្យដឹងថា កង់ហ្គោរូញីវ័យ ១២ ឆ្នាំ បានរងរបួសជើងយ៉ាងធ្ងន់ធ្ងរនៅពេលដែលវាត្រូវបានវាយប្រហារដោយការចោលដុំឥដ្ឋ និងកំណាត់បេតុងកាលពីថ្ងៃទី ២៨ ខែកុម្ភៈនៅសួនសត្វហ្វូចូវនៅក្នុងខេត្តហ្វូជាន។

កង់ហ្គូរ៉ូបានងាប់នៅប៉ុន្មានថ្ងៃក្រោយ ហើយការពិនិត្យដោយគ្រូពេទ្យពេទ្យបានបង្ហាញថាមូលហេតុនៃការងាប់នេះ ទំនងជាតម្រងនោមរហែក និងការបាត់បង់ឈាមច្រើនហួសហេតុដែលបណ្តាលមកពីការវាយប្រហារដោយដុំឥដ្ឋនោះ។

ហើយកាលពីថ្ងៃព្រហស្បតិ៍មានរបាយការណ៍មួយទាក់ទងនឹងកង់ហ្គោរូញីវ័យ ៥ ឆ្នាំរងរបួសស្រាល ដោយសារពួកទេសចរចិនទម្លាក់ដុំថ្មពីលើដូចគ្នានេះដែរ។

របាយការណ៍នេះបានរួមបញ្ចូលរូបថតនៃកង់ហ្គោរូដំបូង ដែលបានបាក់ឆ្អឹង និងជិតដាច់កន្ទុយ ហើយសត្វនេះបានទទួលការព្យាបាលតាមរយៈការបង្ហូរឈាមតាមបំពង់ក មុនពេលវាងាប់។

ភ្ញៀវទេសចរដែលមកទស្សនាសួនសត្វ ចូលចិត្តព្យាយាមធ្វើឱ្យកង់ហ្គោរូពូជអូស្រ្ដាលីបង្ហាញកាយវិការលោតចុះឡើង ដោយប្រើជើងក្រោយរបស់ពួកវា។

អ្នកស៊ើបការណ៍បានពិនិត្យមើលវីដេអូស៊ីស៊ីធីវីនិងបានរកឃើញថាភ្ញៀវទេសចរជាច្រើនបានគប់ដុំថ្មចូលទៅក្នុងបរិវេណកង់ហ្គោរូនៅសួនសត្វហ្វូចូវក្នុងខេត្តហ្វូជាន។

បច្ចប្បន្នសួនសត្វមួយនោះនៅសល់កង់ហ្គោរូតែបីក្បាលប៉ុណ្ណោះ និងបានជម្លៀសវាចេញពីភ្ញៀវទេសចរ លែងឱ្យទស្សនាទៀតហើយ៕

adverise with khmeread