ទិញថ្នាំញៀនមកជក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលវ៉ៃខ្នោះ

កណ្តាល​ ៖​ ប៉ូលិសស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យ២នាក់​ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ដើម្បីប្រើប្រាស់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង១០នាទី យប់នៅចំណុច ភូមិ​វែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០២នាក់គឺ ១-ឈ្មោះ ហួន ឈៀវ ភេទ​ប្រុស អាយុ២០ឆ្នាំ ជនជាតិ​ខ្មែរ ​មុខរបរ ជាងភ្លើងទីលំនៅបច្ចុប្បន្ន នៅភូមិច្រកក្រសាំង ឃុំទួលព្រេច ស្រុកអង្គស្នួ​ល ខេត្តកណ្តាល និង២-ឈ្មោះ រិន សុខលីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិច្រកក្រសាំង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាង ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់មធ្យម។

​ប៉ូលិសបន្តថា​ ខណៈ កម្លាំងប៉ុស្តិ៍រដ្ឋបាល ម្កាក់បានចេញល្បាតក្នុងភូមិសាស្រ្ត ពេលទៅដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ​០២នាក់ខាងលើកំពុងនៅតាមផ្លូវដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានឆែកត្រួតពិនិត្យ ឃើញមានថ្នាំញៀនមួយកញ្ចប់មធ្យម នៅជនសង្សយ័ឈ្មោះ ហួន ឈៀវ ជាអ្នកទុក។

​នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់បានឆ្លើយថា ពួកខ្លួន ទាំងពីរនាក់បានចូលលុយគ្នាទៅទិញថ្នាំញៀនប្រភេទម៉ាទឹកកក ពីឈ្មោះ កែវ ក្រូច នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់ ហើយកន្លងមកពួកខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនរយៈពេលជាង០១ឆ្នាំមកហើយ​។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់​៕

adverise with khmeread