អត់លើសទម្ងន់ តែគ្រាន់តែដុះក្បាលពោះ ក៏ប្រឈមហានិភ័យកើតជំងឺ ២ មុខយ៉ាងងាយដែរ

ការសិក្សាថ្មីមួយបានព្រមានថា ខ្លាញ់ក្បាលពោះគឺជារឿងអាក្រក់ចំពោះបេះដូងរបស់អ្នក ទោះបីជាមនុស្សមិនបានលើសទម្ងន់ក៏ដោយ។ 

ក្រុមអ្នកស្រាវជ្រាវបានព្រមានថា មនុស្សដែលមានចង្កេះធំជាងត្រគាក អាចមានហានិភ័យទ្វេដងក្នុងការកើតជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ហើយគួរតែទៅរកគ្រូពេទ្យភ្លាមៗ។

ការដុះក្បាលពោះគឺជាហេតុផលដែលធ្វើឱ្យធ្លាក់ចុះការរំពឹងទុកនៃជីវិតរស់របស់ជនជាតិអាមេរិកចំនួន២ភាគ៣។

ប៉ុន្តែការស្រាវជ្រាវថ្មីពីគ្លីនិក Mayo Clinic និងអ្នកស្រាវជ្រាវជនជាតិឆែក បានបង្ហាញថា មិនចាំបាច់ទាល់តែធាត់លើសទម្ងន់ទេ ឱ្យតែដុះក្បាលពោះគឺច្បាស់ជាគំរាមកំហែងដល់សុខភាពបេះដូងរបស់អ្នកជាក់ជាមិនខាន៕

adverise with khmeread