ព្រហើន, ផ្លោះរបងចូលក្នុងផ្ទះបើកទូក្លាស្សេលួចស្រាបៀរ និងភេសជ្ជៈ

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅចាប់ខ្លួនក្នុង ករណី លួចភេសជ្ជៈ និងស្រាបៀរ នៅផ្ទះលេខ១២៤B ផ្លូវ ៦៥៤ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី​២២ មេសា ២០១៨ វេលាម៉ោង០៣ រំលងអធ្រាត្រ។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ស កុសល្យ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ស្ថានីយ៍ទូរទស្សន៍ CTN  ស្នាក់នៅផ្ទះកើតហេតុ។

​ចំណែក ជនសង្ស័យឈ្មោះ សុខ ពត ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

​ប៉ូលិសបន្តថា កាលពីថ្ងៃទី​២២ មេសា ២០១៨ ម៉ោង០៣ រំលងអធ្រាត្រ  ជនរងគ្រោះកំពុងដេកនៅក្នុងផ្ទះកើតហេតុខាងលើ ​ស្រាប់តែជនសង្ស័យផ្លោះរបងចូលទៅក្នុងផ្ទះ រួចបើកទូក្លាសេភេសជ្ជៈ លួចយក បានស្រាបៀរ​២៤កំប៉ុង, ភេសជ្ជៈបាកាស២៤កំប៉ុង និងភេសជ្ជៈសាម៉ូរ៉ៃចំនួន៣ដប ដាក់ចូលបាវពណ៌បៃតង បម្រុងគេចខ្លួន ក៏ត្រូវបានជនរងគ្រោះភ្ញាក់ដឹងខ្លួនឃើញស្រែកចោរៗ រួចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ប្រគល់ឲ្យឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន១ឆ្នាំ។

​បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread