adverise with khmeread 1

Sulli បញ្ចេញ​រូបថត​ប៉ុន្មាន​សន្លឹក​ចុងក្រោយ​ធ្វើឱ្យ​បណ្តា​អ្នកគាំទ្រ​ធោ្ល​យ​មាត់​មិន​សរសើរ​មិនបាន​

ទោះបីជា​បច្ចុប្បន្ន Sulli បាន​ដើរ​ចេញពី​អាជីព​ជា​តារាចម្រៀង អតីត​សមាជិក​ក្រុម​ចម្រៀង f(x) រូបនេះ នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សិល្បការិនី​ម្នាក់​ក្នុងចំណោម​សិល្បការិនី​ដទៃទៀត ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​។​

​ជា​ការពិត​បន្ទាប់ពី​បានឃើញ​រូបភាព​ជាច្រើន​សន្លឹក​ដែល​នាង​បាន​ថត​កាលពី​ថ្មីៗ​នេះ ដោយ​ជាង​ថតរូប​នៃ​ផលិតកម្ម SM Entertainment ដែល​ផ្តិត​យកមក​ចែកចាយ​នាពេល​កន្លងមក អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​អះអាងថា​សម្រស់​ដ៏​ស្រស់ស្អាត​របស់ Sulli គឺ​កាន់តែ​កើន​ឡើងជា​លំដាប់​មិនអាច​ប្រកែក​បាន​នោះឡើយ​។​

​បណ្តា​អ្នកគាំទ្រ​អស់ទាំងនោះ​បាននាំគ្នា​ចេញមុខ​ទទួលស្គាល់ថា Sulli គឺ​ពិត​ជាមាន​សម្រស់​ទាក់ទាញ​ក្រសែភ្នែក​ពួកគេ​ឱ្យ​សម្លឹងមើល​មិន​ដាក់​ភ្នែក ជាមួយនឹង​ការលើកសរសើរ​មិន​ដាច់​ពី​មាត់​មួយចំនួន​ផងដែរ​ចំពោះ​សម្រស់​ដ៏​មាន​មន្ត​ស្នេហ៍​របស់​នាង​៕​

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់