ហេតុអីក៏មិនដែលដឹងពីមុនសោះអ៊ីចឹង? លើរាងកាយមនុស្សមានថ្នាំបំបាត់ការឈឺចាប់លាក់ខ្លួនមួយ ជួយបំបាត់ការឈឺចាប់ផ្សេងៗក្នុងខ្លួន!

ជាការពិត រាងកាយមនុស្សមានថ្នាំបំបាត់ការឈឺចាប់លាក់ខ្លួនមួយ ដែលយើងមិនធ្លាប់ដឹង។ 

ថ្ងៃនេះ លោកអ្នកនឹងបានដឹងអំពីចំណុចមួយនេះ ដែលម៉ាស្សាទៅ នឹងជួយបំបាត់ការឈឺចាប់ជាច្រើនសឹងមិននឹកស្មានដល់។ ដំបូង ស្តាប់ទៅវាមិនអាចទៅរួចទេ គ្រាន់តែម៉ាស្សាបែបនោះអាចជួយបំបាត់ការឈឺចាប់ ប៉ុន្តែ សាកល្បងផ្ទាល់ទើបដឹងថាវាមានប្រសិទ្ធភាពប៉ុនណា។ 

តាមក្បួនពេទ្យចិនបុរាណ ចំណុចនេះគឺគេហៅថា Da Bao ស្ថិតនៅក្រោមក្លៀកឆ្វេងប្រហែល ៦ អ៊ីញ។ វិធីម៉ាស្សា គឺ ក្តាប់ដៃឈ្លីល្មមៗ លើចំណុចនេះរហូតទាល់តែមានអារម្មណ៍ថា បាត់ការឈឺចាប់។ 

ក្រោយម៉ាស្សារួច វាជួយបំបាត់ការឈឺចាប់ដូចជា ៖ ឈឺខ្នង ឈឺក ឈឺសរសៃ ឈឺសន្លាក់ ឈឺទ្រូង ឈឺសាច់ដុំ ព្រមទាំងជួយកាត់បន្ថយអាការៈជំងឺហឺត និងជួយឱ្យដៃរឹងមាំប្រសើរជាងមុន៕ 

adverise with khmeread