ស្អាតអីក៏ស្អាតយ៉ាងហ្នឹង! Toyota Hiace ២០១៨ លំដាប់ VIP មហាប្រណីត មានទូរទស្សន៍ ទូទឹកកក...សំខាន់ស៊ីប្រេងតិចសឹងមិនគួរឱ្យជឿ

ថ្មីៗនេះនៅប្រទេសថៃមានការតាំងពិព័រណ៍រថយន្តស៊េរីថ្មី Toyota Hiace Commuter 3.0 MT ឆ្នាំ ២០១៨ ជាប្រភេទរថយន្តលំដាប់ VIP មហាទំនើប។

រថយន្តតម្លៃ ៤០.២៦៥ ដុល្លារអាមេរិកនេះត្រូវបានដាក់តាំងបង្ហាញកាលពីថ្ងៃទី ១២ មេសាកន្លងទៅនេះ។

រថយន្តនេះមានកម្លាំងម៉ាស៊ីន ២.៩៨២ cc អាចបើកបរក្នុងល្បឿន ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។

វាមានបេនសម្រាប់ចាក់ម៉ាស៊ូតចំណុះ ៧០ លីត្រ ហើយស៊ីម៉ាស៊ូត ៨ លីត្រក្នុងមួយម៉ោង បើសិនអ្នកចាក់ប្រេងពេញអាចធ្វើដំណើរបាន ៨៧៥ គីឡូម៉ែត្រ។

ចំណែកឯប្រព័ន្ធសុវត្ថិភាព គឺមានតែពោងសុវត្ថិភាពចំនួន ២ នៅខាងមុខតែប៉ុណ្ណោះ។

លើសពីនោះនៅខាងក្នុងរថយន្តមានទូទឹកកកសម្រាប់ក្លាសេភេសជ្ជៈ មានទូរទស្សន៍ ម៉ាស៊ីនចាក់ចម្រៀង និង USB សម្រាប់ដោយចាក់ចម្រៀងកម្សាន្តអារម្មណ៍។ ហើយខាងក្នុងរបស់រថយន្តនេះមានបីប្រភេទឱ្យជ្រើសជាលក្ខណៈគ្រួសារ VIP និងអាចបត់កៅអីដើម្បីទម្រេតខ្លួនសម្រាកកាយបានទៀតផង។

ហើយខាងក្រោមនេះ គឺជាទិដ្ឋភាពខាងក្នុងរថយន្ត ដែលអ្នកឃើញហើយនឹងប៉ងប្រាថ្នាចង់បានវានៅថ្ងៃណាមួយជាមិនខាន៕

adverise with khmeread