អ្នករត់ម៉ារ៉ាតុងនៅអង់គ្លេសនាំគ្នាដួលសន្លប់ជាច្រើននាក់ ខណៈដែលអាកាសធាតុក្ដៅខ្លាំងមិនធ្លាប់មាននៅប្រទេសនេះ!

អ្នករត់ប្រណាំងជាច្រើននាក់ត្រូវបានគេយកចេញពីទីលានប្រកួត បន្ទាប់ពីការបញ្ចប់ការរត់ម៉ារ៉ាតុងក្នុងអាកាសធាតុក្ដៅខ្លាំងមិនធ្លាប់មានពីមុនមកនៅទីក្រុងឡុងដ៍។

អ្នកប្រកួតអស់កម្លាំងល្ហិតល្ហៃជាច្រើននាក់បានដួលទៅលើដី បន្ទាប់ពីរត់ចម្ងាយ ៤១ គីឡូម៉ែត្រ ខណៈដែលអ្នកផ្សេងទៀតឈរនៅមុខកង្ហារដែលគេត្រៀមរួចសម្រាប់ធ្វើឱ្យត្រជាក់ខ្លួន។

ការិយាល័យ The Met Office បានបង្ហាញពីកម្រិតខ្ពស់នៃកម្ដៅ ២៣,២ អង្សា ដែលផ្តួលសីតុណ្ហភាពពីមុនគឺ ២២,៧ អង្សា កើតឡើងនៅឆ្នាំ ១៩៩៦ ។

ស្ថានីយ៍ទឹកចល័តត្រូវបានគេបញ្ជូនទៅ ដើម្បីផ្តល់ទឹកឱ្យអ្នករត់ រាល់ពួកគេរត់បាន ៨ គីឡូម៉ែត្រម្ដង។

ហើយដើមឡើយអ្នករៀបចំការប្រណាំងបានជំរុញអ្នករត់ប្រណាំងឱ្យពិចារណាឡើងវិញសម្រាប់ការរៀបចំផ្ទាល់ខ្លួនដ៏ល្អបំផុត និងបានស្នើស្លៀកសម្លៀកបំពាក់ទំនើប ចំពេលដែលអាកាសធាតុខែមេសាក្ដៅមិនធ្លាប់មានក្នុងប្រទេសនេះ៕

adverise with khmeread