adverise with khmeread David and jose

David Beckham : “ខ្ញុំសង្ឃឹមថា លោក Jose Mourinho នឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ”

          អតីតកីឡាករបាល់ទាត់អង់គ្លេសដ៏ល្បីល្បាញ ​David Beckham បាននិ​យាយថា លោក​ចង់ឃើញ​លោក Jose Mourinho វិលត្រឡប់​មក​កាន់​វិស័យ​បាល់ទាត់​នៅអង់គ្លេសវិញ​ឆាប់​ៗនេះ​​។ ​លោក​ Mourinho បាន​ឃ្លាតឆ្ងាយ​ពីការ​ប្រកួត​ចាប់តាំងពី​ត្រូវ​ក្លឹប​ Chelsea ​​​បណ្តេញ​ចេញ​កាលពីខែ​ធ្នូ​។

          ថ្មីៗ​នេះ​មាន​ការភ្ជាប់រូបលោក Mourinho ទៅនឹង​តំណែង​គ្រូបង្វឹក​នៅ​ក្លឹប Man Utd ខណៈ​ពេល​គ្រូបង្វឹក​បច្ចុប្បន្ន​ Louis Van Gaal កំពុង​រងសម្ពាធ។ Beckham បានសារភាពថា លោក​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​គ្រូបង្វឹក​វ័យ​៤៥​ឆ្នាំរូប នេះ។ Beckham បាននិយាយថា “​លោក Jose ចាកចេញពី​ Chelsea ​មិន​មែន​មាន​ន័យ​ថា លោក​គឺជា​គ្រូបង្វឹក​អន់​នោះទេ។ លោកនៅតែជា​គ្រូបង្វឹក​ម្នាក់​នៅ​ក្នុងចំណោម​គ្រូបង្វឹក​ឆ្នើម​បំផុត ហើយ​ខ្ញុំសង្ឃឹម​ថា គាត់នឹង​ត្រឡប់​មក​កាន់​ក្រប​ខណ្ឌព្រីមីញ៉េ​លីក​វិញឆាប់​ៗ​តាមដែល​អាចធ្វើ​ទៅ​បាន​។

          Beckham បន្តថា “​ព្រីមីញ៉េលីក គឺជា​ព្រីមីញ៉េលីក​សម្រាប់កីឡាករ​ឆ្នើម​​ ក្រុម​ខ្លាំង​ និងប្រាក់​  អ្នក​គាំទ្រ​និង​បុគ្គលិក​លក្ខណៈដ៏​អស្ចារ្យ​ដែល​គ្រូបង្វឹក​ម្នាក់​ៗ​មាន​”។​ ខណៈ​ពេល​ Beckham គឺជា​អ្នក​សរសើរ​លោក Jose នោះ Beckham ក៏​បាន​បង្ហាញការគោរព​ចំពោះ​លោក Van Gaal  ដែល​ជា​គ្រូបង្វឹក​បច្ចុប្បន្ន​របស់ Man Utd ផងដែរ ដោយបាន​និយាយថា លោក Van Gaal អាចនឹង​បន្ត​ដឹកនាំ Man Utd ទៀត​​​ គាត់គឺជា​គ្រូបង្វឹក​ដែល​មាន​បទពិសោធ​និង​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង ការប្រកួត។ គ្រូបង្វឹក​សញ្ជាតិហូឡង់​រូបនេះ​ទំនងជា​ត្រូវដើរចេញពីពហុកីឡា​ដ្ឋាន Old Trafford បន្ទាប់ពីចាប់ផ្តើម​រដូវ​កាល​មិន​បាន​ល្អ​រហូតមក​ទល់ពេល​នេះ​៕

adverise with khmeread

មតិយោបល់