adverise with khmeread %e1%9f%a0%e1%9f%a0

​នាង Katie Price ចេញមក​បញ្ជាក់ថា​ម្ចាស់​ក្ស​ត្រី​តូច​របស់​នាង​បាន​រំអុក​នាង​ឱ្យ​តុបតែង​ខ្លួន​ដល់​គេ

​នាង Katie Price បាន​ក្លាយទៅជា​ប្រធានបទ​នៃ​ការវាយប្រហារ​ដោយ​ពាក្យសម្តី​យ៉ាងក្តៅគគុកនៅលើ Online ពេលដែល​នាង​បាន​ចែករំលែក​រូបភាព​នៃ​កូនស្រី​អាយុ​ប្រាំបី​ឆ្នាំ​របស់​នាង​ក្នុងស្ថានភាព​តុបតែង​មុខមាត់​យ៉ាង​សម្បើម​ដៃ​កាលពី​ឆ្នាំមុន​។​


 
​ប៉ុន្តែ​កូនស្រី​ច្បង​របស់​នាង Katie Price នាង Princess ចាប់ផ្តើម​មាន​ចំណាប់អារម្មណ៍​គ្រប់យ៉ាង​ឱ្យតែ​ទាក់ទង​នឹង​សម្រស់ ដូច្នេះហើយ​ទើប​កូនស្រី​ម្នាក់នេះ​បាន​សម្លឹង​ឃើញ​ការឈាន​ជើង​ចូលទៅ​កាន់ការ​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​សហរដ្ឋអាមេរិក​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទស្សនា​វ​ដ្តី OK! ស្ត្រី​កូន​ប្រាំ​រូបនេះ​បាន​បញ្ជាក់ថា​កូនស្រី​របស់​នាង​គឺជា​អ្នក​ដែល​បាន​រំអុកឱ្យ​នាង​តុបតែង​ខ្លួន​បែបនេះ​ដល់​គេ ។​

​នាង Katie វ័យ ៣៧ ឆ្នាំ​រូបនេះ​បានប្រកាស​ជា​សារ​ធារ​ណៈ​ថា "​នាង (​កូនស្រី​) មាន​សម្រស់​ស្រស់ស្អាត​ពី​ធម្មជាតិ ហើយ​ខ្ញុំ​គិតថា​រឿងនេះ​បង្ហាញថា​អ្នក​ក៏​អាច​ស្រស់ស្អាត​បែប​ធម្មជាតិ​បានដែរ ហើយ​ធ្វើ​បានល្អ​ក្នុង​ប្រកួតប្រជែង​ទាំង​នោះបាន​ដូចគ្នា (​ប្រកួត​បរ​វក​ញ្ញា​)​។ ប៉ុន្តែ​នាង​ទេ​ដែលជា​អ្នក​ចង់​តុបតែង​ខ្លួន​បែប​នោះ នាង​បាន​រំអុក​ខ្ញុំ​ឱ្យធ្វើ​បែបនេះ ដោយនិយាយ​ម៉ាក់ ពេលណា​ដែល​វា​នឹង​កើតឡើង​ចំពោះ​ខ្ញុំ​ទៅ​?"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់