adverise with khmeread Conte

គ្រូបង្វឹកបន្ទាប់របស់ Chelsea អាចជាលោក Antonio Conte

          កាសែតអ៊ីតាលី​ La Gazzetta dello Sport បាន​ឲ្យ​ដឹងកាលពី​ថ្ងៃ​អង្គារថា លោក Antonio Conte និង​ក្លឹប Chelsea បានសម្រេចកិច្ច​ព្រម​ព្រៀង​ ហើយប្រ ធានក្លឹប​​លោក Roman Abramovich នឹង​ធ្វើ​ការសម្រេចចិត្តជា​ចុង​ក្រោយ​ថាតើ​លោក Conte នឹងទទួល​តំណែង​នេះឬយ៉ាងណា។

          ក្លឹបតោខៀវ Chelsea បាន​យល់ព្រម​ជា​គោលការណ៍​ចំពោះ​លោក Conte ដើម្បី​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់ខ្លួន។ កិច្ច​សន្យា​របស់​លោក Conte ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី​នឹង​បញ្ចប់​នៅ​ដំណាច់ការប្រកួត​យូរ៉ូ​២០១៦ ហើយ​គ្រូបង្វឹក​វ័យ​៤៦​ឆ្នាំ​រូបនេះ​ចង់​វិល​ត្រឡប់​មក​កាន់​ការងារជាមួយក្លឹបវិញ​ម្តង។ នៅ​ខែមីនា​លោក Conte នឹងជួបជាមួយ​សហព័ន្ធបាល់ទាត់​អ៊ីតាលីដើម្បី​បញ្ជាក់ថា លោក ចង់ចាក​ចេញ​ បន្ទាប់ពី​ការប្រកួត​យូរ៉ូរដូវក្តៅនៅប្រទេសបារាំង​។ នៅ​ខែមីនា​ដដែល​លោក Conte គ្រោងនឹងចរចាបន្ថែមទៀតជាមួយ​ឆេលស៊ី​មុន​ជំនួប​មិត្ត ភាព​រវាងអ៊ីតាលី អេស្ប៉ាញនិងអាល្លឺម៉ង់។

          បេក្ខភាពមួយរូបទៀត​សម្រាប់ការងារនៅ​ឆេលស៊ី គឺលោក Massimiliano Allegri អ្នក​ចាត់​ការ​ក្លឹបJuventus ប៉ុន្តែ​​ Juventus ​ទំនង​ជា​ត្រៀមផ្តល់កិច្ច​សន្យា​បន្ត​​ថ្មី​ដល់​គាត់។​ ចំណែក​លោក Diego Simeone គ្រូបង្វឹក​របស់​ក្លឹប Atletico Madrid ក៏ស្ថិតក្នុង​បញ្ចីឈ្មោះ​ដែរ ប៉ុន្តែ​គ្រូបង្វឹក​វ័យ​៤៥​ឆ្នាំរូបនេះ​​បាន​ប្តេជ្ញាចិត្ត​នឹងនៅជាមួយ​ក្លឹបអេស្ប៉ាញនេះទៀត៕

adverise with khmeread

មតិយោបល់