វ៉ាវ! ម៉ាស៊ីនត្រជាក់ Wind-Free ចេញលក់ភ្លាម អ្នកប្រើប្រាស់នៅកម្ពុជាចាប់អារម្មណ៍ភ្លាម

បន្ទាប់ពីការសម្ពោធម៉ាស៊ីនត្រជាក់ Wind-Free មកកាន់ទីផ្សារប្រទេសកម្ពុជា ទើបបានប្រមាណជាងមួយខែ ម៉ាស៊ីនត្រជាក់ដ៏ទំនើបនេះកំពុងត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជា ជាពិសេសចាប់តាំងពីខែមីនានេះ ដែលជាខែក្តៅខ្លាំង។ 

បើតាមការសាកសួរម្ចាស់ហាងលក់គ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះបានឲ្យដឹងថា ម៉ាស៊ីនត្រជាក់ Wind-Free ទើបនឹងចេញថ្មី ត្រូវបានចាប់អារម្មណ៍ និងពេញនិយមពីសំណាក់អ្នកប្រើប្រាស់ដោយសារ លក្ខណៈពិសេសៗជាច្រើន។

ព្រោះថា គ្រប់ម៉ាស៊ីនត្រជាក់ទាំងអស់តែងតែបញ្ចេញភាពត្រជាក់សព្វទីតាំងដោយប្រើកម្លាំងខ្យល់ ដែលអាចផ្តល់ការរំខាន និងមិនមាននូវផាសុកភាព ដូចជាការសាយភាយនូវភាពត្រជាក់ដោយស្វ័យប្រវត្តិនោះឡើយ ។  

ម៉ាស៊ីនត្រជាក់សាមសុង Wind-Free គឺ​ជាម៉ូដែលដំបូងបំផុត​ដែលបំពាក់​ World 1st 8 pole compressor និងបចេ្ចកវិទ្យា​Digital inverter ដែលអាចសន្សំសំចៃថាមពលអគ្គីសនីដល់ទៅ72%​ជាមួយនឹងការធានារយះពេល10ឆ្នាំ។

ម៉ាស៊ីនត្រជាក់ Wind- Free គឺជាម៉ាស៊ីនត្រជាក់ដែលបានរចនាឡើង​ជារាងត្រីកោណ ​ជាមួយនឹងរន្ធតូចៗ ចំនួន21,000 ដែលអាចផ្តល់ភាពត្រជាក់ដូចធម្មជាតិ, ​មានផាសុកភាពនិង​គ្មានខ្យល់រំខាន។

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ឬអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត។

ឥឡូវនេះ ម៉ាស៊ីនត្រជាក់ Wind- Free មានដាក់លក់ជាផ្លូវការនៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232

 

adverise with khmeread
PR