កូនអូប័រប្រណីតល្បឿនលឿន ឃើញហើយចង់ជិះមែនទែន តែតម្លៃកប់ពពក!

មកគយគន់ជាមួយនឹងសម្រស់របស់កូនអូប័រប្រណីតតូចច្រឡឹង មើលទៅមានភាពទាន់សម័យបំផុត Jet Capsule ដែលផលិតសម្រាប់អនាគត និងត្រូវបានចាត់ទុកថាមានលក្ខណៈសម្បត្តិឥតខ្ចោះសម្រាប់ខ្សែភាពយន្ត James Bond ។

ដោយបង្កើតឡើងស្ទើរទាំងស្រុងដោយកញ្ចក់ហ្វាយប៊ឺ កូននាវាឯកជនល្បឿនលឿនមួយគ្រឿងនេះត្រូវបានគេលក់ចេញមួយគ្រឿងក្នុងតម្លៃ ១៤៥.០០០ផោន (ជាង ២០ ម៉ឺនដុល្លារ)។

អូប័រ Jet Capsule គឺត្រូវបានបំពាក់ម៉ាស៊ីនប្រើប្រេងម៉ាស៊ូត កម្លាំង ៧៤០​សេះ ដែលគ្រាន់តែម៉ាស៊ីននេះមួយគឺមានតម្លៃ ៧០.០០០ ដុល្លារ។

កាន់តែពិសេសបន្ថែមទៀតនោះ គឺកូនអូប័រនេះក៏បានបំពាក់ផងដែរ ជាមួយនឹងឧបករណ៍ Water Jet (ឧបករណ៍ដែលសមត្ថភាពហោះបានដោយប្រើកម្លាំងទឹក) ដែលអាចស្ទុះក្នុងល្បឿនខ្ពស់បំផុត ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

យានជំនិះលើទឹកដ៏គួរឱ្យចាប់អារម្មណ៍នេះមានទំហំប្រវែង ជាង ៧,៥ម៉ែត្រ និងទទឹងជិត ៤ម៉ែត្រ។

អូប័រនេះអាចផ្ទុកមនុស្សបានចំនួន ១៣នាក់។ នេះបើយោងតាមអ្នករចនាម៉ូតអ៊ីតាលីរបស់នាវាមួយនេះបានបញ្ជាក់៕


adverise with khmeread