adverise with khmeread Archbishop william goh has slammed madonna today 646812

អាចារ្យ​កាតូលិក​សិង្ហ​បុរី​អំពាវនាវ​ឱ្យ​ប្រជាជន​កុំ​ចូលរួម​ការប្រគុំ​តន្ត្រី​បែប​អាសអាភាស​ប្រមាថ​ដល់​សាសនា​របស់​នាង​ម៉ា​ដូ​ណា​

​    ​អាចារ្យ​រ៉ូ​ម៉ាំង​កាតូលិក​របស់​សិង្ហ​បុរី​បាន​ជំរុញ​ឱ្យ​ហ្វូង​មហាជន​របស់លោក​កុំឱ្យ​ចូលរួម​ការប្រគុំ​តន្ត្រី​ដែល​នឹង​មកដល់​ឆាប់ៗ​នេះ​របស់​នាង​ម៉ា​ដូ​ណា ព្រោះ​នាង​បាន "​និយាយ​មើលងាយ និង​ប្រមាថ​សាសនា​ជាច្រើន​"​។ 

​    ​អាចារ្យ​កាតូលិក លោក វី​លលៀម ហ្គូ (William Goh) និយាយថា លោក​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​បង្ហាញ​ក្តីបារម្ភ​របស់​វិហារ​កាតូលិក​អំពី​ការប្រគុំ​តន្ត្រី​នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ប្រគុំ​តន្ត្រី​ទេសចរណ៍​ទូទាំង​សកលលោក​របស់​នាង​ដែលមាន​ឈ្មោះថា Rebel Heart​។ 

​    ​អ្វី​ដែលជា​រឿងចម្រូងចម្រាស​គឺថា ការប្រគុំ​តន្ត្រី​នេះ​មាន​ផ្នែក​មួយ​ហៅថា Holy Water (​ទឹកមន្ត​) ដែលមាន​អ្នករាំ​ជាច្រើន​ស្លៀកពាក់​ដូនជី​រាំ​តោង​បង្គោល​សម្រាប់​រាំ​ស្រាត​។ 

​    ​ដោយ​នឹង​រៀបចំឡើង​នៅ​កីឡដ្ឋាន National Stadium ចំណុះ ៥៥.០០០ កៅអី ការប្រគុំ​តន្ត្រី​នេះ​នឹង​ក្លាយជា​ការប្រគុំ​តន្ត្រី​ដ៏​ចម្រូងចម្រាស និង​ដ៏​ស្រើបស្រាល​មិន​ធ្លាប់មាន​ពីមុនមក​របស់​តារាចម្រៀង​រូបនេះ​នៅក្នុង​ប្រទេស​សិង្ហ​បុរី ដែល​សម្បូរ​ទៅដោយ​ប្រជាជន​អភិរក្សនិយម​។ 

​    ​នាង​ត្រូវបាន​ហាម​មិនឱ្យ​សម្តែង​ក្នុង​សិង្ហ​បុរី​ក្នុង​ឆ្នាំ​១៩៩៣ បន្ទាប់ពី​ប៉ូលិស​បាន​និយាយថា ការសម្តែង​របស់​នាង​មាន​លក្ខណៈ​អាសគ្រាម និង​មាន​លក្ខណៈ​ប្រឆាំងនឹង​គោលការណ៍​សីលធម៌​និង​សាសនា​។ 

​    ​លោក​អាចារ្យ ហ្គូ បាន​និយាយថា ក្នុងសង្គម​ចម្រុះ​ជាតិ​សាសន​ដូចជា​សិង្ហ​បុរី "​យើង​មិនអាច​បណ្តែតបណ្តោយ​តាម​ការសម្តែង​សិល្បៈ​ដោយ​សុខចិត្ត​លះបង់​នូវ​ការគោរព​ចំពោះ​សាសនា​របស់​នរណាម្នាក់​នោះឡើយ​"​។ 

​    ​ព្រះវិហារ​កាតូលិក​បាន​និយាយថា អាជ្ញាធរ​បាន​ធានា​ចំពោះ​លោក​អាចារ្យ​ថា ការ​រឹតបន្តឹង​នានា​ត្រូវ​បានដាក់​នៅនឹងកន្លែង​ហើយ​ដើម្បី​ធានាថា​ការសម្តែង​ដែល​ចាត់ទុកថា​ជាការ​ប្រមាថ​ដល់​ជំនឿ​សាសនា​នឹងមិន​អនុញ្ញាត​ឱ្យមាន​លើ​ឆាក​នោះឡើយ​។ 

​     បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា នាង​នឹងមិន​សម្តែង​វគ្គ "Holy Water" ដែលមាន​ដូនជី និង​បង្គោល​រាំ​ស្រាត​នោះទេ​។ 

​     អាជ្ញាធរ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រឹតត្បិត​ការប្រគុំ​តន្ត្រី​តែ​ចំពោះ​មនុស្ស​អាយុ ១៨ ឆ្នាំ​ឡើង​ប៉ុណ្ណោះ​ដោយសារតែ​វា​មាន​លក្ខណៈ​ស្រើបស្រាល​ត្រេកត្រអាល​ពេក​៕

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់