ចុមដល់ចឹងកម្មករសំណង់ក៏ភ័យខ្លួនដែរ! ជប៉ុនឥឡូវប្រើមនុស្សយន្តធ្វើការងារនៅការដ្ឋានសំណង់ជំនួសមនុស្ស

មនុស្សយន្ត ចេះផ្សារដែក លើកដាក់របស់ធ្ងន់ និង រំកិលវត្ថុផ្សេងៗ ត្រូវបានបង្កើតឡើងដើម្បីជួយដោះស្រាយកង្វះខាតកម្មករសំណង់នៅតាមការដ្ឋានសំណង់ក្នុងប្រទេសជប៉ុន។

ទោះយ៉ាងណាក្តី ការប្រើប្រាស់មនុស្សយន្តទាំងនេះនៅមានកម្រិតនៅពេលយប់ ដោយសារកម្មករជាមនុស្សមិនស្ថិតនៅក្បែរនោះ ជាហេតុនាំឱ្យបារម្ភពីបញ្ហាសុវត្ថិភាព និង មួយទៀតដោយសារបទប្បញ្ញត្តិផ្សេងៗដាក់កំហិត។

ក្រុមហ៊ុនសំណង់ជប៉ុន Shimizu Corp បានបង្ហាញមនុស្សយន្តជាច្រើនប្រភេទកាលពីថ្ងៃចន្ទ រួមទាំងមនុស្សយន្តមួយត្រៀមប្រើរួចជាស្រេចនៅការដ្ឋានសំណង់ បន្ទាប់ពីវាអាចលើកដាក់គំនរដែកនិងក្តារបន្ទះធំៗដាក់តាមជណ្តើរយោង។

មនុស្សយន្ត២ទៀត ឈ្មោះថា Robo-Welder និង Robo-Buddy ដែលមានដៃអាចបត់បែនបាន នឹងត្រូវដាក់ពង្រាយនៅការដ្ឋានសាងសង់នៅចុងឆ្នាំនេះ៕

adverise with khmeread