1

Alonso អាច​ចាក​ចេញពី F1 មុន​រដូវ​កាល​ចាប់ផ្តើម​

​បើ​យោងតាម​សារព័ត៌មាន The Times បាន​ឲ្យ​ដឹងថា កីឡាករ​ប្រណាំង​រថយន្ត​លោក Fernando Alonso អាច​នឹង​ដើរ​ចេញពី​ការប្រកួត Formula 1 ប្រសិនបើ​គាត់​មិន​ពេញ​ចិត្តនឹង​រថយន្ត​ដែល​ក្រុម McLaren-Honda បានផ្តល់​ឲ្យ​គាត់​ដើម្បី​ធ្វើការ​ប្រកួត​សម្រាប់​ពានរង្វាន់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៦ នេះ​ទេ​។​

​កាសែត​មួយ​នេះ​បាន​បញ្ជាក់ទៀតថា កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​អាច​សម្រេច​ពី​អនាគត​របស់ខ្លួន​នៅ​ប៉ុន្មាន​ម៉ោង​ខាងមុខ ប្រសិនបើ​គាត់​មិន​ជឿជាក់​ជាមួយ​រថយន្ត McLaren MP4-31 និង​ប្រព័ន្ធ​រុញ​ថ្មី​របស់ Honda បន្ទាប់​ពីថ្ងៃ​ទីមួយ​នៃ​ការសាកល្បង​។​

​កាសែត The Times ក៏បាន​រាយការណ៍​ទៀតថា បើទោះជា​មានការ​ធានា​ម្តង​ហើយ​ម្តងទៀត​ក៏ដោយ ក៏​គេ​អាច​ឃើញ​គាត់​រង់ចាំ​កុងត្រា​របស់គាត់​ជាមួយ​ក្រុម McLaren-Honda រយៈពេល​បី​ឆ្នាំ ដែលមាន​តម្លៃ ៧៥ លាន​ផោន​។ Alonso ត្រូវគេ​និយាយថា​នឹង​ទាមទារ​ឱ្យមាន​ការកែលម្អ​ឱ្យ​ប្រសើរឡើង​យ៉ាង​ធំ​ចំពោះ​ការប្រកួត​រថយន្ត​ដើម្បី​បញ្ចុះបញ្ចូល​គាត់​ឱ្យ​បន្ត​នៅក្នុង​ក្រុម​ប្រណាំង​រថយន្ត​។​

​គាត់​ក៏បាន​ព្រមាន​ទៀតថា ប្រសិនបើ​គាត់​វិនិច្ឆ័យ​ឡាន​នេះ​ថា​មិនល្អ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​ពានរង្វាន់ គាត់​អាច​ដើរ​ចេញពី​ក្រុម McLaren និង F1 តែម្តង​។​

​កាសែត​នេះ​ក៏បាន​រំលឹក​ទៀតថា ការអត់ធ្មត់​របស់ Alonso ត្រូវបាន​ពិសោធន៍​កាលពី​រដូវ​កាល​មុន​នៅពេលដែល​គាត់​បាន​ប្រណាំង​ជាមួយ​ក្រុម McLaren-Honda "​ដែលជា​ការប្រកួត F1 ដ៏​អាម៉ាស់​បំផុត​"​។​

​នេះហើយ​បានជា​ម្ចាស់​ជើងឯក​ពិភព​លើក​ពីរ​ជំនាន់​រូបនេះ​អាច​ចូលនិវត្តន៍​ប្រសិនបើ​គាត់​មាន​អារម្មណ៍​ថា​ក្រុម​មិនអាច​ផ្តល់ឱ្យ​គាត់​ជាមួយនឹង​ម៉ាស៊ីន​ល្អ​ដើម្បី​នាំទៅរក​ជើងឯក​ទេនោះ​។​

​ការវាយតម្លៃ​របស់​ឡា​ន MP4-31 គឺ​ចេញ​មកពី​លោក Éric Boullier ដែលជា​នាយក​ប្រណាំង​របស់​ក្រុម McLaren ដោយ​លោក​បាន​និយាយថា "​មិនល្អ​គ្រប់គ្រាន់​ទេ​"៕

ប្រភព៖ ម៉ាកា

មតិយោបល់