ក្រុមហ៊ុន Innity បានពង្រីកសាខារបស់ខ្លួនមកដល់ ប្រទេសកម្ពុជាហើយ

ក្រុមហ៊ុន Innity ដែលមានសាខា ១១ ប្រទេសនៅ ក្នុងតំបន់អាស៊ី​អា​គ្នេ​យ៏ នឹងបានបន្តពង្រីក ខ្លួន ចូលមកក្នុងទីផ្សាររបស់ប្រទេសកម្ពុជា។​

ក្រុមហ៊ុន Innity នឹងផ្តល់ជូនសម្រាប់អ្នកផ្សាយ ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា នៅ ដំណោះស្រាយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម នឹងបង្កើតនៅការច្ឆៃប្រឌិតថ្មីៗ សម្រាប់ការផ្សាយ លើប្រព័ន្ធឌីជីថល។​

លោក Janus David ដែលជាអ្នកគ្រប់គ្រងលើផ្នែក លក់ នឹងជាអ្នកគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា ទៅលើផ្នែកលក់, business development នឹងប្រតិបត្តិការទូទៅ បានបញ្ជាក់ថា "ប្រព័ន្ធផ្សព្វ ផ្សាយនៅកម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង ហើយអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ក៏កំពុងតែងាក់ទៅ រកការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធឌីជីថល សម្រាប់ ស្លាកសញ្ញារបស់ខ្លួន"។​

លោក បានបន្តទៀតថា "ខ្ញុំជឿជាក់ថាវត្តមានរបស់ Innity នៅក្នុងប្រទេសកម្ពុជា នឹងបានជួយដល់ អ្នកផ្សាយពាណិជ្ជកម្ម និងម៉ាកល្បីៗ ក៏ដូចជាអ្នក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយបើកទ្វារចូលទៅរកសមត្ថភាពនិងបច្ចេកវិទ្យាសកល ដោយខ្លួនផ្ទាល់" ។​

លោក Fabian Looa ប្រធានផ្នែកប្រតិបត្តិការ និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Innity បានបន្ថែមថា "ពួកយើងបានរងចាំនៅឪកាស សម្រាប់ការផ្សាយផ្សព្វលើប្រព័ន្ធឌីជីថល ដែលបាន ជះឥទ្ធិពលទៅលើសង្គម ក្នុងប្រទេសកម្ពុជា។ ពួក យើងក៏ជាផ្នែកមួយនៃឧស្សាហកម្មឌីជីថល នៅក្នុង ប្រទេសម៉ាឡេស៊ី និងតំបន់ដទៃទៀតនៃ អាស៊ី អាគ្នេយ៍។ យើងជឿជាក់ថាពេលនេះ គឺជាពេលវេលាសម្រាប់ប្រទេសកម្ពុជា"។​

ឥលូវនេះក្រុមហ៊ុន Innity មាននៅប្រទេសម៉ាឡេស៊ី, សិង្ហបុរី, ថៃ, ឥណ្ឌូនេស៊ី, វៀតណាម, ហ្វីលីពិន, កម្ពុជា, មីយ៉ាន់ម៉ា, ហុងកុង, តៃវ៉ាន់ នឹងកូរ៉េ។ សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន Innity ក៏មាន អថិជនដូចជា ក្រុមហ៊ុន Toyota, ក្រុមហ៊ុនSamsung, សាលាអន្តរជាតិកាណាដា (CIS) និង ក្រុមហ៊ុនស្រាបៀរអង្គរ។

adverise with khmeread
PR