បុរសថៃចាប់មិត្តស្រី ស្រែកសម្លុតសួរថា "លាក់ប្រុសកំណាន់នៅឯណា?" នាងមិនដឹងឆ្លើយថាម៉េច វាយប៉ោងមុខ Live តាម Facebook ទៀត

ប៉ូលិសថៃបានចាប់ខ្លួនបុរសម្នាក់មកពីទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបុរសរូបនេះបានផ្សាយបន្តផ្ទាល់វីដេអូរបស់ខ្លួននៅលើបណ្តាញសង្គម Facebook ខណៈខ្លួនកំពុងវាយដំយ៉ាងឃោរឃៅទៅលើមិត្តស្រីវ័យ ២១ឆ្នាំរបស់គាត់។

Chaichana Sirichart វ័យ ២៥ឆ្នាំ បានចាប់ឃុំឃាំងមិត្តស្រីខ្លួននាង Kuldara Yeesaman នៅក្នុងបន្ទប់របស់គាត់ក្នុងអគារផ្ទះល្វែងមួយកន្លែងក្នុងសង្កាត់ Bung Kum កន្លែងដែលគាត់បានវាយដំនាងយ៉ាងដំណំ រហូតដល់នាងហូរឈាមដាបពេញខ្លួន និងហើមសាច់ជាមួយនឹងស្នាមជាំ។ នេះបើយោងតាមវេបសាយ Mirror អង់គ្លេស។

នៅក្នុងវីដេអូ នាង Yeesaman ឃើញកំពុងយំ ខណៈដែលមិត្តប្រុសនាងបានបន្តប្រមាថនាង និងគំរាមសម្លាប់នាងដោយចោទប្រកាន់ថាមានប្រុសលួចលាក់។

បុរសជាមិត្តប្រុសបានសួរម្តងហើយម្តងទៀតថា "នរណាគេជាមិត្តប្រុសលួចលាក់របស់នាង" ខណៈដែលកំពុងចោទប្រកាន់នាងថាបានលួចលុយពីការវិនិយោគរបស់គាត់ផងដែរ។

វីដេអូរយៈពេល ១១នាទីនេះត្រូវបានចែកចាយយ៉ាងក្តៅគគុក ហើយអ្នកលេងអ៊ីនធឺណេតបានរាយការណ៍ពីការវាយប្រហារនេះទៅដល់ប៉ូលិស ដែលភ្លាមៗបានធ្វើដំណើរទៅដល់កន្លែងកើតហេតុដើម្បីសង្គ្រោះនារីរងគ្រោះ និងចាប់ខ្លួន Sirichart៕


adverise with khmeread