adverise with khmeread Thief

លួចបានម៉ូតូ បម្រុងជិះយកទៅលក់ ជាប់ខ្នោះដៃរបស់ប៉ូលិស

     ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាប់ខ្លួនកាលពីថ្ងៃទី៧ធ្នូ ឆ្នាំ២០១៥បន្ទាប់ពីបានធ្វើសកម្មភាពគាស់ផ្ទះលួចយកម៉ូតូប្រជាពលរដ្ឋនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ១គ្រឿង ម៉ាកស្កុបពី ខណៈពេលបម្រុងជិះចេញយកទៅលក់ ។
     ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះវន អូន ភេទប្រុសអាយុ២១ឆ្នាំ គ្មានមុខរបរ និងទីកន្លែងស្នាក់នៅពិតប្រាកដ ។ ម៉ូតូត្រូវបានប៉ូលិសប្រគល់ឲ្យទៅម្ចាស់វិញ ។ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមនិតិវិធី ៕

adverise with khmeread

មតិយោបល់