adverise with khmeread 1

Cristiano Ronaldo ព្រលយ​ពាក្យ​ទៅកាន់​បណ្តា​អ្នកកាសែត​ថា​មិនយូរ​មិនឆាប់​គាត់​នឹង​មានមុខ​នៅក្នុង​រឿង Hollywood

​កំពូល​តារាបាល់ទាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo និយាយថា​នៅ​ថ្ងៃ​ណាមួយ​គាត់​នឹងចូលរួម​ក្នុង​វិស័យ​ភាពយន្ត Hollywood ទោះបីជា​គាត់​រំពឹងថា គាត់​អាច​បានត្រឹមតែ​ដើរ​ជា​តួ​កំប៉ិកកំប៉ុក​ក៏ដោយ​។​

​នៅក្នុង​បទសម្ភាសន៍​ទៅដល់​ផលិតផល​សម្ភារៈ​កីឡា Sacoor Brothers ក្នុងប្រទេស​ព័រ​ទុយ​ហ្គា​ល់​កាលពីពេល​ថ្មីៗ​នេះ  ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​ទទួលស្គាល់ថា​គាត់​បាន​សន្សំ​ចិត្ត​ថា​គាត់​នឹង​សម្លឹងមើល​ឱកាស​ក្នុងការ​បង្ហាញមុខ​នៅក្នុង​ផ្ទាំង​អេក្រង់​ដ៏​ធំ​នៅក្នុង​រោងភាពយន្ត​។

​តារាបាល់ទាត់​ឆ្នើម​រូបនេះ​ហ៊ាន​ធានា​ទាំង​ភាព​ជឿជាក់ថា "ហេតុអ្វី​មិនអាច វា​មិនមែនជា​អ្វីដែល​ខ្ញុំ​ធ្លាប់​បានធ្វើ​ពីមុនមក​ឡើយ​។ ប៉ុន្តែ​ខ្ញុំ​បានសម្រេច​ចិត្ត​រួចរាល់​សម្រាប់ធ្វើ​វា​ហើយ ទោះបីជា​កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ​មើលទៅ​ហាក់ដូចជា​មមាញឹក​ក៏ដោយ​។ ប៉ុន្តែ​នឹងមិន​បិទទ្វារ​ចោល​រាល់​រឿង​មួយចំនួន​ឡើយ វា​ជា​ការងារ​ខ្លះ​ដែល​ខ្ញុំ​បានដាក់​ចំណាប់អារម្មណ៍​ចង់​ធ្វើ​ទៅហើយ​"៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់