ញាក់សាច់! Image AI របស់ក្រុមហ៊ុន Nvidia អាចជួសជុលរូបភាពចន្លោះប្រហោង ឬខូចឡើងវិញបាន!

ក្រុមហ៊ុន Nvidia បានវិវឌ្ឍបច្ចេកវិជ្ជាថ្មីមួយទៀតនៃការកសាងរូបភាពឡើងវិញ ដែលអាចជួសជុលរូបភាពខូច ឬមានចន្លោះប្រហោង។

កាយផ្សាយជាផ្លូវការមួយនៅសប្តាហ៍នេះបានពិពណ៌នាថា វាជាដំណើរការ "រូបភាពមិនពេញលេញ" ដែលត្រូវបានប្រើក្នុងកម្មវិធីកែសម្រួលរូបថត ដើម្បីបំពេញកន្លែងចន្លោះប្រហោង ឬបាត់ ជាមួយនឹងរូបភាពភិកសែលបង្កើតដោយកុំព្យូទ័រ។

វាផ្ដោតទៅលើប្រព័ន្ធស៊ីជម្រៅមួយ ដែលអាចបំពេញកន្លែងចន្លោះប្រហោង ឬចន្លោះទទេស្អាត។ ឧទាហរណ៍ ដូចរូបភាពមួយបាត់ភ្នែក ប្រព័ន្ធ AI ដឹងថាតើត្រូវបញ្ចូលម៉េច បើទោះជាតំបន់ភ្នែកនោះមានភាពស្មុគស្មាញក៏ដោយ។

ក្រុមហ៊ុនោះបានបណ្ដុះបណ្ដាលប្រព័ន្ធ AI រាប់ពាន់ដងលើរូបភាពប្រហោង និងស្នាមឆូតវែង ដែលជួយកសាងរូបភាពមួយឡើងដោយវ័យឆ្លាតបំផុត។

បើទោះជាលទ្ធផលមិនល្អឥតខ្ចោះ ជាពិសេសប្រសិនបើរូបភាពមានប្រហោងធំ ប្រព័ន្ធនេះគ្មានវិធីណាដើម្បីកសាងរូបភាពភិកសែលឡើងវិញបានត្រឹមត្រូវនោះឡើយ។

ប៉ុន្តែប្រព័ន្ធនេះអាចបញ្ជាក់ថាមានប្រសិទ្ធភាពក្នុងការសន្សំសំចៃពេលវេលាជាច្រើនម៉ោងក្នុងមន្ទីរពិសោធន៍ ៕

adverise with khmeread