លោក Gareth Southgate គ្រោងដាក់ខ្សែការពារ Conor Coady ចូលក្រុមជម្រើសជាតិអង់គ្លេសនៅរដូវកាលក្រោយ

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate សារភាពថា លោកនឹងពិចារណាដាក់ប្រធានក្រុម Wolves កីឡាករ​ Conor Coady សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសពេញលេញនៅរដូវកាលក្រោយ។

 

លោក Southgate បាននិយាយថា “អ្វីៗនៅរដូវកាលនេះគឺល្អមែនទែនសម្រាប់កីឡាកររូបនេះ។ ខ្ញុំបានជួប Conor ច្រើនលើកមកហើយ មុនពេលខ្ញុំធ្វើការងារដឹកនាំក្រុមជម្រើសយុវជនក្រោមអាយុ២១ឆ្នាំ។

 

លោក Southgate បន្តថា “ខ្ញុំធ្លាប់ដឹកនាំការងារអភិវឌ្ឌកីឡាករ ហើយ Conor គឺជាផ្នែកនៃជម្រើសយុវជនរបស់យើង។ ខ្ញុំចាំបានថា កីឡាកររូបនេះធ្លាប់ទទួលបានពានកាលលេងនៅក្រុមជម្រើសយុវជនរបស់ Liverpool ។

 

កីឡាករវ័យ២៥ឆ្នាំរូបនេះដែលបានផ្ទេរពីក្លឹប Huddersfield ចូលរួមជាមួយក្រុម Wolves កាលពីឆ្នាំ២០១៥នោះ បានក្លាយជាខ្សែការពារឆ្នើមម្នាក់ក្នុងចំណោមខ្សែការពារឆ្នើមបីនាក់របស់ក្លឹបនេះ។

 

Conor បានជួយក្រុម Wolves ក្លាយជាជើងឯកក្របខណ្ឌ Championship នៅរដូវកាលនេះ បន្ទាប់ពីធ្វើបានល្អពេញមួយរដូវកាលក្រោមការដឹកនាំរបស់លោក Nuno Espirito Santo ៕

adverise with khmeread